អត្ថបទពាណិជ្ជកម្ម
ចាប់​បើក​ហើយ​! ផ្សារ​ទំនើប Big C បើក​សម្ភោ​ធ​ជា​ផ្លូវការ​នៅថ្ងៃនេះ​!
04, Dec 2019 , 5:09 pm        
រូបភាព
ដោយ: ថ្មីៗ
ផ្សារ​ទំនើប Big C ជា​ផ្សារ​ទំនើប​ដែល​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​ថៃ ដែល​បាន​បង្កើតឡើង​ជិត​៣០​ឆ្នាំ​ហើយ​នោះ ពេលនេះ​មាន​វត្ត​មាននៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ហើយ ដោយមាន​ការសម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៩​នេះ​។ 
 
​ផ្សារ​ទំនើប Big C នឹង​បើកសម្ពោធ​ជា​ផ្លូវការ​ក្រោម​អ​ធីប​តី​ភាព ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ ,​លោក Aswin Techajareonvikul  ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន BIG C SUPERCENTER និង​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រិទ្ធី​រ៉ាវ​ង្ស​ផងដែរ​។ 
 
​យោងតាម​ប្រសាសន៍​របស់លោក Aswin Techajareonvikul  ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន BIG C SUPERCENTER នៅថ្ងៃនេះ បាន​ឲ្យ​ដឹងថា​៖ «​យើង​មាន​កិត្តិយស​ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង​ការដាក់​សម្ពោធ​ផ្សារ​ទំនើប Big C ជា​លើកដំបូង​នៅ​ទីក្រុង​ប៉ោយប៉ែត​»​។ 
 
​លោក​បាន​បន្ថែមថា ដោយ​មើលឃើញ​ពី​សក្តានុពល​របស់​ប្រទេស​កម្ពុជា យើង​ចង់​ក្លាយ​ដៃគូ​នៃ​ការអភិវឌ្ឍន៍​នៃ​តំបន់​ប៉ោយប៉ែត​នេះ តាមរយៈ​ការនាំ​យកមក​នូវ​សេវាកម្ម និង​ផលិតផល​ប្រកបដោយ​គុណភាព​មក​ជូន​ប្រជាជន​ក្នុង​តំបន់​។​


 
​ផ្សារ​ទំនើប Big C មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន​ចម្ងាយ​ប្រមាណ​ជាង ១​គីឡូម៉ែត្រ​តែប៉ុណ្ណោះ​ពី​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។ ផ្សារ​ទំនើប​ខ្នាត​យក្ស​មួយ​នេះ បាន​បង្កើត​ការងារ​រាប់ពាន់​កន្លែង​ជូន​ដល់​ប្រជាជន​កម្ពុជា​ថែម​ទៀតផង ។​
 
​នៅក្នុង​ផ្សារ​ទំនើប​ទាំងមូល មាន​ដាក់លក់​នៅ​ទំនិញប្រើប្រាស់​រាប់ពាន់​ប្រភេទ​នាំចូល​ពី​បណ្ដា​ប្រទេស​ជាច្រើន ដែលមាន​គុណភាព​ខ្ពស់ និង​តម្លៃ​ធូរ​ថ្លៃ​សមស្រប​ទៅតាម​ប្រាក់ចំណូល​ប្រជាជន​ដែលមាន​កម្រិត​មធ្យម និង​ទាប​។ នៅក្នុង​ផ្សារ​នេះ មានការ​បែងចែក​ដាច់​ដោយឡែក​ពីគ្នា រវាង​ទីតាំង​លក់​សម្ភារៈប្រើប្រាស់ ទីតាំង​លក់​សម្លៀកបំពាក់ ទីតាំង​លក់​គ្រឿងសម្អាង ក៏ដូចជា​ចំណីអាហារ​ជាដើម ។ យ៉ាងណាមិញ ក្រុង​ប៉ោយប៉ែត​នាពេល​បច្ចុប្បន្ននេះ មានការ​អភិវឌ្ឍ​យ៉ាងខ្លាំង​ស្រប​ពេលដែល​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​ទាំងមូល​មាន​ភាពល្អប្រសើរ​មួយកម្រិត​ទៀត​នោះ វត្តមាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នេះ   នឹងចូលរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​បំពេញតម្រូវកា​រ​បញ្ជា​ទិញ​ទំនិញ​គ្រប់​ប្រភេទ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក៏ដូចជា​តំបន់​ជិតខាង​ផងដែរ ។ 
 
​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ ដើម្បី​អបអរសាទរ​ការបើក​សម្ពោធ​ជា​ផ្លូវការ​នេះ អតិថិជន​នឹង​ទទួលបាន​នូវ​ភាព​រីករាយ​ក្នុង​ការទិញ​ទំនិញ​បញ្ចុះតម្លៃ​កប់ៗ​តែម្ដង​៕ 




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 MSA
© រក្សាសិទ្ធិដោយ thmeythmey.com