ជាតិ
សង្គមជាតិ
សមត្ថកិច្ច​បង្ក្រាប​ទីតាំង​កែច្នៃ​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៤​នាក់
04, Dec 2019 , 5:25 pm        
រូបភាព
ម្សៅក្រាមពណ៌ត្នោត២០កញ្ចប់ និងសារធាតុរាវ៣៨ដប។ រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ម្សៅក្រាមពណ៌ត្នោត២០កញ្ចប់ និងសារធាតុរាវ៣៨ដប។ រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​ទីតាំង​កែច្នៃ​គ្រឿងញៀន​មួយកន្លែង នៅ​ភូមិ​របោះ​អង្កាញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ នៅ​ព្រឹក​ថ្ងៃទី​៤ ធ្នូ ឆ្នាំ​២០១៩​។ ការចុះ​បង្ក្រាប​នេះ ផ្អែក​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​៤​នាក់ ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជាមួយនឹង​គ្រឿងញៀន​ប្រមាណ​១០​គីឡូក្រាម កាលពី​ថ្ងៃទី ៣ ធ្នូ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ។​

 
​ក្នុងការ​បង្ក្រាប​ទីតាំង​កែច្នៃ​គ្រឿងញៀន​នេះ សមត្ថកិច្ច​បានឃើញ សារធាតុ​ញៀន​២០​ញ្ច​ប់​ធំ​, សារធាតុ​រាវ​ពណ៌​ស​៣៨​ដប​, ម្សៅ​ក្រាម​ពណ៌​១​កញ្ចប់​តូច​, សារធាតុ​រាវ​ពណ៌​ខ្មៅ​២៤​ចានជ័រ ស្មើនឹង​ទម្ងន់​៥៤៤៦៤,២៧​ក្រាម រួមទាំង​ឧបករណ៍​កែច្នៃ​មួយចំនួនធំ​បន្ថែមទៀត​។ 
 
​បន្ទាប់​ចុះ​ឆែកឆេរ សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ជនជាតិ​វៀតណាម​៤​នាក់ និង​វត្ថុតាង ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ជាមួយគ្នា​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជំរុញ​ឲ្យ​បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត ដើម្បី​តាម​ចាប់​មេក្លោង​បន្ថែមទៀត​៕

Tag:
 គ្រឿងញៀន​
  រាជធានី​ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com