កីឡាជាតិ
ជាតិ
អបអរសាទរ​! ក្រុម​ប៉េតង់​នារី៣​ទល់​៣ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
05, Dec 2019 , 1:24 pm        
រូបភាព
ដោយ: រួបរួម
ក្រុមកីឡា​ការិនី​ប៉េតង់​លើ​វិញ្ញាសា​៣​ទល់​៣ ដែលមាន​សមាសភាព ស្រ៊ាង សុរ៉ា​ឃីម​, ឃួន យ៉ា​រី​, ដួង ឌី​ណា និង​វង ចន្ថា បាន​យកឈ្នះ​ក្រុម​ម៉ាឡេស៊ី ១៣-៤ នា​ការប្រកួត​ដណ្តើមយក​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែធ្នូ នេះ​។​



​នេះ​ជា​មេដាយមាស​ទី​ពីរ​របស់​កម្ពុជា​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន ដោយ​មេដាយមាស​ទីមួយ​រកបាន​ដោយ​កីឡាករ​ល្បុក្កតោ យ៉ុង ម៉េង​លី លើ​ប្រភេទ​កីឡា​ប្រពៃណី​ហ្វីលីពីន Arnis​។​

​គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ កម្ពុជា មាន​មេដាយ​សរុប​២២ ក្នុងនោះ មាស​២ ប្រាក់​៣ និង​សំរឹទ្ធ​១៧​។​

​លទ្ធផល​នៃ​ការ​ប្រក​យ​ត​ក្រុមកីឡា​ការិនី​ប៉េតង់​លើ​វិញ្ញាសា​៣​ទល់​៣
​វគ្គ​ជម្រុះ​៖

-​ឈ្នះ​ម៉ាឡេស៊ី (Senin Nurashimah, Musa Nur Farah Hana, Edie Sufiqriyani) ១៣-១០
-​ឈ្នះ​ឥណ្ឌូណេស៊ី (Wahyuni Mirda, Febriyanti Sephia, Soimah) ១៣-១
-​ឈ្នះ​ហ្វីលីពីន (Orola Alejandra, Dionicio Arnett និង Leonardo Honeylyn) ១៣-៥

​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៖
-​ឈ្នះ​ឡាវ (Souksavat Khuon, Souliya Manivanh និង Thepphakan Bovilak) ១៣-៩

​វគ្គ​ផ្តាច់ព្រ័ត្រ​
​ឈ្នះ ម៉ាឡេស៊ី ១៣-៤៕


      




Tag:
 ស៊ីហ្គេម
  SeaGames
  ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com