លោក ស៊ុន ចាន់ថុល ស្នើ​ទៅ​រដ្ឋាភិបាល ឱ្យជួយ​សម្រួល​ដល់​ការប្ដូរ​ផ្លាកលេខ​យានយន្ត មក​QR Code ឥត​បង់ក​ម្រៃ​
ជាតិ
លោក ស៊ុន ចាន់ថុល ស្នើ​ទៅ​រដ្ឋាភិបាល ឱ្យជួយ​សម្រួល​ដល់​ការប្ដូរ​ផ្លាកលេខ​យានយន្ត មក​QR Code ឥត​បង់ក​ម្រៃ​
05, Dec 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អះអាងថា លោក​បានដាក់​សំណើរ​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឲ្យ​ពិចារណា​បញ្ចេញ​ថវិកា​ចំពោះ​ការ​ឲ្យ​ពលរដ្ឋ​ប្ដូរ​មក​ប្រើ​ផ្លាកលេខ​មាន​ឃ្យូ​អ​កូដ​(QR Code) មុននឹង​ដាក់ចូល​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​សម្រេច​។ មានន័យថា បើ​រដ្ឋាភិបាល​យល់ព្រម​លើ​សំណើរ​នេះ នោះ​ម្ចាស់​យានយន្ត​ត្រូវ​ប្ដូរ​ផ្លាកលេខ​ចាស់ មក​ផ្លាកលេខ​មាន​QR Code ដោយ​មិនចាំបាច់​បង់ក​ម្រៃ ពោលគឺ​រដ្ឋ​ជា​អ្នកចំណាយ​ថវិកា​ជំនួស​។​

 
«​ខ្ញុំ​បានធ្វើ​សំណើរ​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ពិនិត្យ​ពិចារណា​ថា​តើ​រដ្ឋាភិបាល​អាច​បញ្ចេញ​លុយ​ជំនួស​ប្រជាពលរដ្ឋ ដែលមាន​ផ្លាកលេខ​ចាស់ ឲ្យ​មក​យក​ផ្លាកលេខ​ថ្មី​ដែលមាន​QR Code ប៉ុន្តែ​ការស្នើសុំ​នេះ​មិនទាន់​បានសម្រេច​នៅឡើយ​ទេ ដោយ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កំពុងធ្វើការ​ជាមួយ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ហើយ​បាន​ដាក់សំណើ​ទៅ​សម្ដេច ហ៊ុន សែន សុំ​ការឯកភាព​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ុន ចាន់ថុល ។​
 
​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ដែល​ថ្លែងប្រាប់​អ្នកកាសែត​ក្រោយ​វេទិកា​ស្ដីពី​ភាព​ចល័ត​ក្នុង​ទីប្រជុំជន នៅ​ថ្ងៃទី​៥​ខែធ្នូ​៖



 
​លោក ស៊ុន ចាន់ថុល ឲ្យ​ដឹងថា ការដែល​កម្ពុជា​ប្ដូរ​មក​ផ្លាកលេខ QR Code ទាំងអស់គ្នា គឺ​ល្អ​ណាស់ ព្រោះ​ផ្លាកលេខ​ប្រភេទ​នេះ មាន​បញ្ចូល​ទិន្នន័យ​ព័ត៌មាន​បច្ចុប្បន្នភាព​ផ្សេងៗ​របស់​យានយន្ត ដូចជា​ឈ្នោះ​ម្ចាស់​យានយន្ត ការបង់ពន្ធ ជាដើម​។ ម្យ៉ាងទៀត ការប្រើ QR Code នេះ ត្រូ​បាន​លោក ស៊ុន ចាន់ថុល អះអាងថា​នឹង​លុបបំបាត់​ផ្លាកលេខ​ក្លែងក្លាយ​៕

Tag:
 ស៊ុន ចាន់ថុល​
  ផ្លាកលេខ​QR Code
  យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម