ពីនេះ ពីនោះ
« វិច​» និង «​វេច​» មានន័យ​ប្លែក​គ្នា​ប៉ុនណា​?
06, Dec 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​វិច​» និង «​វេច​» មាននៅ​ក្នុង​វចនានុក្រម​ខ្មែរ​ពិតមែន ហើយ​មាន​សូរសព្ទ​ក៏​ស្រដៀង​គ្នា​ទៀត តែមាន​អត្ថន័យ​ខុសគ្នា​។



​បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត «​វិច​» សំដៅលើ​ត្បា​យ ត្រឡប់ ចុង ភ្ជិត មុខ ចូលមក វិញ ។ ចំណែក «​វេច​» មានន័យថា ធ្វើ​ឲ្យ​បង្វេច ។​
 
«​វិច​» គឺ សំដៅលើ​អ្វីដែល​ខុស ទ្រង់ទ្រាយ ។ ឧទាហរណ៍​៖ វិច​មាត់ , វិច​ច្រមុះ ជាដើម​។ រីឯ ពាក្យ​« វេច​» មានន័យថា ខ្ចប់​ឲ្យ​ជា​សំណុំ​, វេចបាយ , វេចសុំ វេច​ក្បិតក្បៀត លាក់ទុក​។​ល​។ 
 
​នៅមាន​ពាក្យ​ជាច្រើន​ផ្សេងទៀត ដែលមាន សូរសព្ទ ដូចគ្នា តែ​អត្ថន័យ​ខុសគ្នា​។ ពាក្យ​នោះ មានដូចជា សូ , សូរ និង សូរ្យ , លិច ឬ លេច , ដុស ឬ ដុះ , រាជិនី ឬ រជនី , ស្ថាន ឬ ឋាន , កម្ម ឬ កាំ , ភ្លុក ឬ ថ្លុក ,  សិង , សិង្ហ ឬ សឹង​,​គន់​,​គុណ​,​គុន ។​ល​៕ 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com