Mourinho ទទួលស្គាល់ថា Man Utd សម​នឹង​ឈ្នះ Spurs
កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ទទួលស្គាល់ថា Man Utd សម​នឹង​ឈ្នះ Spurs
05, Dec 2019 , 4:08 pm        
រូបភាព
​លោក Jose Mourinho បាន​ទទួលស្គាល់ថា​ក្រុម Tottenham Hotspur សម​នឹង​ចាញ់ Manchester United ក្នុងជំនួប​ក្របខណ្ឌ Premier League នៅ​យប់​ថ្ងៃទី​៤ ខែធ្នូ​។ នេះ​ជា​បរាជ័យ​លើកដំបូង​របស់ Mourinho ក្នុងការ​ដឹកនាំ Spurs សរុប​ទាំង​៤​ប្រកួត​។​


 
​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​ត្រឡប់​ទៅកាន់​ទឹកដី Old Trafford សារជាថ្មី ក្រោយ​បិសាច​ក្រហម​បញ្ចប់​តំណែង​កាលពី​១​ឆ្នាំមុន ពោលគឺ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៨​។ Mourinho ដែល​ឡើងទៅ​ជំនួស​តំណែង​លោក Mauricio Pochettino ត្រូវ​ដឹកនាំ​ក្រុម Spurs ដើម្បី​ជួប​ក្រុម​ចាស់ Man Utd ប៉ុន្តែ​ទទួលបាន​ត្រឹម​បរាជ័យ ២-១ ក្នុង​ជំ​នួន​សប្តាហ៍​ទី​១៥ នៃ​លី​គ​កំពូល​អង់គ្លេស​។​
 
«​ខ្ញុំ​គិតថា​ពួកគេ (Man Utd) សម​នឹង​ទទួលបាន​ជ័យជំនះ​នេះ ដោយ​ពួកគេ​លេង​បានល្អ​នៅ​តង់​ទីមួយ ស្របពេល​យើង​ចាប់ផ្តើម​មិនបាន​ល្អ​ទាល់តែសោះ​។ ខ្ញុំ​គិតថា​រយៈពេល ៣០ នាទី​ដំបូង​ពួកគេ​ជា​ក្រុម​ល្អ​បំផុត ហើយ​ហេតុ​ផង​តែមួយគត់​ដែល​យើង​ចាញ់​នោះ​គឺ​ភាពខ្លាំង​ក្នុង​រយៈពេល​៣០​នៅ​ទីនោះ​។ នេះ​ជាការ​អះអាង​របស់​អ្នកចាត់ការ​រហស្សនាម Special One​។​
Mourinho បន្ថែមថា​៖«​ប្រសិនបើ​ខ្ញុំ​មើលទៅ​៣​ប្រកួត​មុន​ដែល​យើង​បានឈ្នះ យើង​មិនបាន​ចាប់ផ្តើម​ការ​ប្រក​យ​ត​ល្អ​ឡើយ​»​។​
 
​អ្នកចាត់ការ​វ័យ​៥៦​ឆ្នាំ បាន​ប្រាប់​កូនក្រុម​ខ្លួន​ពី​ការលេង​នៅ Old Trafford ថា កីឡាករ​មួយចំនួន​ដូចជា​ខ្សែបម្រើ Scott McTominay រួមទាំង​ខ្សែប្រយុទ្ធ Rashford ជាដើម​សុទ្ធតែជា​កីឡាករ​ដែល​បង្កើត​ហានិភ័យ​ឲ្យ​គូប្រជែង​ខ្លាំង​បំផុត​។ ដូចជា​ជំនួប​នេះ​អ៊ីចឹង Rashford អាច​រកបាន​ដល់​ទៅ​២​គ្រាប់ និង​ឱកាស​រក​គ្រាប់​មួយចំនួនទៀត​។ ចំណែក​មួយ​គ្រាប់​របស់​តាម​ស្មើ​របស់ Dele Alli លោក Mourinho ថា​ជា​គ្រាប់​សំណាង​ប៉ុណ្ណោះ​៕



Tag:
 Jose Mourinho
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com