អត្ថបទពាណិជ្ជកម្ម
VIVO NEX 3 គឺជា​ស្មា​ត​ហ្វូ​ន​លេង​ហ្គេម​ដ៏​ខ្លាំង​បំផុត ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី PUBG MOBILE Club Open 2019 Fall Split
05, Dec 2019 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន VIVO ដែលជា​ម្ចាស់​ឧបត្ថម្ភ​ជា​ផ្លូវការ សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ហ្គេម​វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី PUBG MOBILE Club Open 2019 Fall Split បានផ្តល់​នូវ​សមត្ថភាព​កាន់តែ​ខាំ្លងក្លា​បន្ថែមទៀត សម្រាប់​អ្នកលេង​ហ្គេម​ជាច្រើន នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​នឹង​ធ្វើឡើង​នៅក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី ២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ ។ នៅក្នុង​ព្រឹត្តិការណ៍​ដ៏​កក្រើក​នេះ ក្រុមហ៊ុន VIVO ដែល​នាំមុខគេ បាន​នាំយក​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី NEX 3 ដែលមាន​សមត្ថភាព​ខ្លាំង​ក្លា​បំផុត​ក្នុង​ការជួយ​ពួកគេ នៅក្នុង​ការលេង​ហ្គេម​បាន​យ៉ាង​រលូន​បំផុត​។ នៅក្នុង​ការប្រកួត​នេះ​មាន ១៦ ក្រុម ដែល​នឹង​ប្រកួត​ដើម្បី​ដណ្តើមយក​ប្រាក់រង្វាន់​ស​រុ​ប​ដល់​ទៅ ២.៥ លាន​ដុល្លារ​អាមេរិក​។
 
NEX 3 គឺជា​ស្មា​ត​ហ្វូ​ន​ថ្នាក់​ប្រណិត Flagship ម៉ូ​ឌែ​ល​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន vivo ស្ថិតនៅក្នុង​គ្រួសារ​នៃ​ត្រកូល NEX series ហើយ​បើ​ក្រឡេកមើល​ទៅលើ​ការ​រចនា​រូបរាង​របស់​ស្មា​ត​ហ្វូ​ន​នេះ​វិញ គឺ​ពិតជា​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​បច្ចេកវិទ្យា​ឈានមុខ​គេ​ជាច្រើន​ទៀត ដែល​នឹង​ពង្រឹង​ទៅលើ​សមត្ថភាព​របស់​អ្នកលេង​ហ្គេម​ឱ្យ​ឈានទៅដល់​កម្រិត​កំពូល នៅក្នុង​ការប្រកួត​នេះ​ថែមទៀត​។ ស្មា​ត​ហ្វូ​ន NEX 3 ភ្ជាប់​ជាមួយនឹង​មុខងារ Gaming Optimizer ដែល​បង្កើនល្បឿន​ទៅលើ​ការលេង​ហ្គេម​កាន់តែ​ប្រសើរ​ជាង​មុន និង​អស្ចារ្យ​ជាង​មុន ដែល​ពួកគេ​នឹកស្មាន​មិន​ដល់​។​


 
​ការភ្ជាប់​ជាមួយនឹង​មុខងារ ក្នុង​ការលេង​ហ្គេម​កាន់​ខ្លាំងក្លា​ជាង​មុន សម្រាប់​ជួយ​ឱ្យ​អ្នកលេង​ហ្គេម​ឈ្នះ​ក្នុងការ​ប្រកួត​
 
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី NEX 3 នេះ​មានការ Upgrade ទៅលើ​មុខងារ ក្នុង​ការលេង​ហ្គេម​ជាច្រើន​តាមរយៈ​ការ​ផ្តល់នូវ Functions ជាច្រើន​ដូចជា Multi-Turbo Engine ដែលមាន​ការបញ្ចូល​គ្នា​នូវ Game Turbo, Center Turbo, Cooling Turbo និង AI Turbo ដែល​ធ្វើឱ្យ​អ្នកលេង​ហ្គេម​ជាច្រើន​ទទួលបាន​នូវ​បទពិសោធន៍​នៃ​ការលេង​ហ្គេម​ដ៏​អស្ចារ្យ​មិនធម្មតា​នោះទេ​។​
​ស្មា​ត​ហ្វូ​ន NEX 3 នេះ មានភ្ជាប់​ជាមួយនឹង​មុខងារ Turbo Mode ដែល​រចនា​ឡើង​យ៉ាង​ពិសេស​សម្រាប់​ហ្គេម PUBG MOBILE នេះ​។ នៅពេលដែល​មុខងារ​នេះ បើក​ដំណើរការ​នោះ សម្រាប់​មុខងារ Display Optimization នឹង​ទ្រទ្រង់​ដល់​ទៅ​កម្រិត PUBG MOBILE ជាមួយនឹង​កម្រិត frame rate ខ្ពស់​ក្នុងការ​ប្រើប្រាស់​ថែមទៀត​។ នេះ​គឺជា​មុខងារ​ផ្តាច់មុខ​ដែលជា​ការសហការ​គ្នារ​វាង​ក្រុមហ៊ុន​VIVO និង​ក្រុមហ៊ុន PUBG MOBILE ។​ស្មា​ត​ហ្វូ​ន​នេះ​ក៏មាន​ភ្ជាប់​ជាមួយនឹង​មុខងារ Ultra Game Mode ដែល​បិទ​ទៅលើ messages និង alerts ដែល​ធ្វើឱ្យ​អ្នកលេង​ហ្គេម​ជាច្រើន អាច​ផ្តោត​តែ​ទៅលើ​ការលេង​ហ្គេម​នឹងធ្វើ​ឱ្យ​ពួកគេ​ទទួលបាន​ជ័យជម្នះ​ផងដែរ​។ 
 
​កាមេរ៉ា 3 គ្រាប់​ខ្លាំងក្លា​ក្នុង​ការថត​រូបភាព​ដ៏​អស្ចារ្យ​
 
​សម្រាប់​មុខងារ​កំពូលៗ​ជាច្រើន​ទៀត​នៅលើ​ស្មា​ត​ហ្វូ​ន NEX 3 នេះ​មានដូចជា​ការប្រើប្រាស់​ជាមួយនឹង​អេក្រង់​ទឹកធ្លាក់​គែម​កោង Waterfall FullView™ Display ដែលមាន​អេក្រង់​ធំ​ដល់​ទៅ 99.6% បើ​ធៀប​ជាមួយនឹង​តួខ្លួន​របស់​ស្មា​ត​ហ្វូ​ន​នេះ​។ វា​នឹង​ធ្វើឱ្យ​អ្នកលេង​ហ្គេម​ទទួលបាន​នូវ​បទពិសោធន៍​នៃ​ការលេង​ហ្គេម​ដ៏​អស្ចារ្យ ដែល​ពួកគេ​នឹកស្មាន​មិន​ដល់​ថែមទៀត ស្មា​ត​ហ្វូ​ន NEX 3 នេះ មានភ្ជាប់​ជាមួយនឹង​កាមេរ៉ា​ទំហំ 64MP Main Camera ជាមួយនឹង 13MP Wide-Angle Camera និង 13MP Telescopic Camera ។ វា​ទ្រទ្រង់​ទៅលើ​មុខងារ​ជាច្រើន ដែល​ធ្វើឱ្យ​រូបភាព​នេះ​ច្បាស់​កម្រិត HD និង​ការថត​បាន​យ៉ាង​ស្រស់ស្អាត​ងាយស្រួល​មែនទែន​។​


 
​រលកសញ្ញា Dual Wi-Fi ដែល​ធ្វើឱ្យ​ការលេង​ហ្គេម​ដំណើរការបាន​យ៉ាង​រលូន​
 
​ជាមួយនឹង​បច្ចេកវិទ្យា dual WLAN Acceleration technology នៅលើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី NEX 3 នេះ​ដែល​ប្រើប្រាស់​នូវ​រលកសញ្ញា dual WiFi signal networks នៅក្នុងពេល​តែមួយ​ដែល​ធ្វើឱ្យ​ការលេង​ហ្គេម គឺ​ដំណើរការបាន​យ៉ាង​រលូន​ដោយ​គ្មាន​ការពន្យារពេល ឬ​រអាក់រអួល​អ្វី​នោះទេ​។ វា​គឺ​ពិតជា​ល្អ​មែនទែន​សម្រាប់​ការលេង​ហ្គេម​ប្រភេទ PUBG Mobile នេះ​។ ស្មា​ត​ហ្វូ​ន NEX 3 នេះ​មានភ្ជាប់​ជាមួយនឹង 2.4GHz និង 5GHz WiFi និង​ប្រើប្រាស់​នូវ algorithms កម្រិត​ខ្ពស់​ក្នុងការ​បង្កើន​ទៅលើ​ការ​ដំណើរការ​ក្នុង​បណ្តាញ Network ដើម្បី​កាត់បន្ថយ​ទៅលើ​ការពន្យារពេល និង​បង្កើន​ទៅលើ​ល្បឿន​ក្នុងការ​ដោ​ន​ឡូត​ថែមទៀត​។ នៅពេលដែល​បច្ចេកវិទ្យា Dual WLAN Acceleration technology នេះ​ដំណើរការ​នោះ វា​នឹង​ពង្រឹង​ទៅលើ​ល្បឿន​នៃ​ការលេង​ហ្គេម​កាន់តែ​ប្រសើរ​ជាង​មុន​។​
 
​កម្លាំង​ម៉ាស៊ីន Hardware ខ្លាំងក្លា​
 
​ស្មា​ត​ហ្វូ​ន NEX 3 នេះ បាន​បង្កើនល្បឿន​ក្នុងការ​ដោ​ន​ឡូត​ដល់​ទៅ 1500+Mbps និង​ល្បឿន​ក្នុងការ upload ដល់​ទៅ 140+Mbps ។ តាម​ការបញ្ជាក់​នៅក្នុង​បន្ទប់ពិសោធន៍​នោះ កម្រិត Latency របស់​វា​មានការ​ធ្លាក់ចុះ 25% ដែល​ធ្វើឱ្យ​ការលេង​ហ្គេម គឺ​រលូន​ខ្លាំង​មែនទែន​។​ស្មា​ត​ហ្វូ​ន​ថ្មី​នេះ ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Snapdragon 855 Plus និង UFS 3.0 high-speed flash memory ដែល​ធ្វើឱ្យ​ការ​គណនា​កាន់តែ​រលូន និង​ការ​ដំណើរការ​ទៅលើ​មុខងារ multitasking បានល្អ​ជាង​មុន និង​ការបង្កើន​ប្រសិទ្ធិភាព​លឿន​ជាង​មុន​ដល់​ទៅ 110% ។ ស្មា​ត​ហ្វូ​ន NEX 3 ក៏​ប្រើប្រាស់​នូវ​ម៉េ​មូ​រី​ទំហំ 8GB+256GB storage ផងដែរ​។ ស្មា​ត​ហ្វូ​ន NEX 3 នេះ​មានភ្ជាប់​ជាមួយនឹង​ថាមពល​ថ្ម​ទំហំ 4500mAh និង​ទ្រទ្រង់​នូវ​បច្ចេកវិទ្យា 22.5W Vivo FlashCharge និង​បច្ចេកវិទ្យា C-DRX power-saving technologies ថែមទៀត​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com