ជាតិ
រដូវ​ធ្វើ​ប្រហុក ផ្អក ដល់​ហើយ​! ពលរដ្ឋ​អាច​ចុះ​ទិញ​ត្រី​នៅ​តំបន់​ជាប់​ដង​ទន្លេសាប ដល់​ថ្ងៃទី​៩ ធ្នូ​
05, Dec 2019 , 4:36 pm        
រូបភាព
ត្រី ដែលប្រជានេសាទ ធ្វើការនេសាទបាននៅថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៩។ (រូបភាពពីគណនីហ្វេសប៊ុករបស់លោក Eng Cheasan)
ត្រី ដែលប្រជានេសាទ ធ្វើការនេសាទបាននៅថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៩។ (រូបភាពពីគណនីហ្វេសប៊ុករបស់លោក Eng Cheasan)
​ភ្នំពេញ​៖ ទឹក​ដែល​ហូរ​ចេញពី​បឹង​ទន្លេសាប​ស្រក​ចុះ​លឿន តាម​ដង​ទន្លេសាប​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្ដាល អាច​ឲ្យ​ប្រជាពលរដ្ឋ​នេសាទ​ត្រី​បាន​ច្រើន ចាប់ពី​ថ្ងៃទី​៥​ដល់ទី​៩ ធ្នូ ឆ្នាំ​២០១៩​។


 
​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​និង​គ្មាន​ភ្លៀង​កក់ខែ​ទេនោះ ប្រជា​នេសាទ​នឹង​អាច​នេសាទ​ត្រី​បាន​ច្រើន នៅ​អំឡុង​៥​ថ្ងៃនេះ​។ «​ពលរដ្ឋ​ដែលមាន​បំណង​ចង់​ធ្វើ​ប្រហុក ផ្អក និង​ត្រីឆ្អើរ​ជាដើម អាច​ទិញ​ទុក​ផ្អក ប្រហុក ទុក​ឲ្យ​បាន​រួសរាន់ នៅតាម​តំបន់​ជាប់​បឹង​ទន្លេសាប​»​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងកសិកម្ម ចុះ​ថ្ងៃទី​៥ ធ្នូ​៕  

Tag:
 រដូវ​ប្រហុក​
  ផ្អក
© រក្សាសិទ្ធិដោយ thmeythmey.com