កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ U22 កម្ពុជា ត្រូវប៉ះវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សៀង ចន្ធា និងមិត្តរួមក្រុមអបអរជ័យជម្នះ ៣-១ លើម៉ាឡេស៊ី កាលពីថ្ងៃពុធ។ រូបថត FFC
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ត្រូវប៉ះវៀតណាម នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៩ នៅថ្ងៃល្ងាចថ្ងៃទី៧ ខែធ្នូ បន្ទាប់ពីឥណ្ឌូណេស៊ី ត្រូវតទល់ជាមួយមីយ៉ាន់ម៉ា នៅកីឡដ្ឋាន Rizal Memorial ក្រុងម៉ានីល ដូចគ្នា។
កម្ពុជាជាក្រុមលេខ២ពូល A ដែលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ។ វៀតណាម រក្សាតំណែងកំពូលតារាងនៃពូល B ក្រោយតាមស្មើថៃ ២-២ ដោយមាន១៣ពិន្ទុ។ ឥណ្ឌូណេស៊ី ដែលយកឈ្នះឡាវ ៤-០ ឈរនៅលេខ២ពូល B ត្រូវជួបមីយ៉ាន់ម៉ា លេខ១ ពូល A។
នេះជាការហាលអាវដ៏ខកចិត្តរបស់ថៃ ក្នុងនាមជាម្ចាស់ការពារតំណែងជើងឯក និងជាម្ចាស់ជើងឯក១៦ជំនាន់។ វៀតណាម ធ្លាប់បានមេដាយមាសតែ១លើកប៉ុណ្ណោះ នាព្រឹត្តិការណ៍បើកឆាកស៊ីហ្គេម កាលពីឆ្នាំ១៩៥៩ ដោយកាលណោះ ក្រោមឈ្មោះជាវៀតណាមខាងត្បូង។ មីយ៉ាន់ម៉ា ធ្លាប់ឈ្នះមេដាយមាស៥លើក ខណៈឥណ្ឌូណេស៊ី ធ្លាប់បាន២លើក។
ការប្រកួតបង្គ្រប់កិច្ចនៅក្នុងពូល B សិង្ហបុរី ស៊ី ព្រុយណេដែលនៅសល់គ្នា១០នាក់ក្នុងលទ្ធផល ៧-០៕
Tag:
ស៊ីហ្គេម
SeaGames
បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com