កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ នៅ ស្រីពៅ រំពឹងទទួលបានមេដាយជូនជាតិ តាមរយៈបច្ចេកទេសហ្វឹកហាត់នៅជប៉ុន
× ភ្នំពេញ៖ កីឡាការិនី នៅ ស្រីពៅ រំពឹងថា ខ្លួននឹងអាចទទួលបានមេដាយជូនកម្ពុជា នៅក្នុងការប្រកួតប្រដាល់សកល នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន។
កីឡាការិនីប្រដាល់សកលប្រភេទទម្ងន់៥១គីឡូក្រាមរូបនេះ បាននិយាយថា ការហ្វឹកហាត់ខ្លួននៅជប៉ុន មុនការប្រកួតនៅស៊ីហ្គេមនេះ បានធ្វើឱ្យនាង ទទួលបានបច្ចេកទេសជាច្រើន សម្រាប់តតាំងជាមួយគូប្រកួត។ ជាពិសេសជំហរ ក្នុងការវាយបកទៅដៃគូប្រកួតវិញ។
សូមទស្សនាវីដេអូខាងក្រោម៖
ដ្បិត ស្រីពៅ មានក្តីរំពឹងបែបនេះក្តី ប៉ុន្តែនាងនៅតែមើលឃើញថា កីឡាការិនីប្រដាល់សកលរបស់ថៃ និងហ្វីលីពីន សុទ្ធតែមានបច្ចេកទេសខ្ពស់លើកីឡាប្រភេទនេះ។ «ខ្ញុំនឹងប្ដេជ្ញាថា យកមេដាយជូនជាតិឱ្យបានទោះជាមេដាយអ្វីក៏ដោយ ព្រោះវាជា(ការប្រកួត)លើកទី១របស់ខ្ញុំ» ។ នេះជាការលើកឡើងរបស់កីឡាការិនី នៅ ស្រីពៅ ដែលបានអះអាងមុនការប្រកួតមកដល់។
កីឡាការិនី នៅ ស្រីពៅ នឹងត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រភេទទម្ងន់ ៥១ គីឡូក្រាម នៅថ្ងៃទី៨ ធ្នូ។ ចំណែកកីឡាការិនី វី ស្រីខួច ក៏រង់ចាំការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រភេទទម្ងន់ ៦០ គីឡូក្រាមដែរ៕
Tag:
ស៊ីហ្គេម
នៅ ស្រីពៅ
ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com