ជាតិ
ស្ថានទូត​ជប៉ុន រៀបចំ​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​២​ថ្ងៃ នៅ​អ៊ី​អន​ម៉​ល​សែន​សុខ​
05, Dec 2019 , 10:19 pm        
រូបភាព
រូបភាព​ពី​ស្ថាន​ទូត​ជប៉ុន
រូបភាព​ពី​ស្ថាន​ទូត​ជប៉ុន
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៧ និង​ថ្ងៃទី​៨ ខែធ្នូ​នេះ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​ទេសចរណ៍​ជប៉ុន នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​។ ពិព័រណ៍​ទេសចរណ៍​ជប៉ុន រៀបចំ​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​ជប៉ុន​ទៅកាន់​ប្រជាជន​កម្ពុជា និង​ពង្រឹង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​លើ​វិស័យ​ទេសចរណ៍​។​


 
​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​នេះ នឹងចូលរួម​បើក​ពិព័រណ៍ ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​។ ពិព័រណ៍​រយៈពេល​២​ថ្ងៃនេះ មានការ​សម្ដែង​សិល្បៈ​វាយ​ស្គរ​បែប​ប្រពៃណី​ជប៉ុន ដែល​ចូលរួម​សម្ដែង​ដោយ​ក្រុម Mekong Daiko​។ 
 
​តាមរយៈ​ពិព័រណ៍​នេះ អ្នកចូលរួម​ទាំងអស់ នឹង​ទទួលបាន​នូវ​បទពិសោធន៍​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ជប៉ុន តាមរយៈ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ការ​ស្លៀកពាក់​បែប​ប្រពៃណី​ជប៉ុន​យូ​កាតា និង​ការរៀន​បត់ក្រដាស​ដែល​ជប៉ុន​ហៅថា អូ​រី​ហ្គា​មី​។​
 
​សូមបញ្ជាក់​ផង​ថា ក្នុង​ឆ្នាំ​២០១៩​នេះ ភ្ញៀវទេសចរ​កម្ពុជា​ទៅលេង​ប្រទេស​ជប៉ុន​មានការ​កើនឡើង​ចំនួន ២​ម៉ឺន​២​ពាន់​នាក់ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១០​ដែលមាន​ត្រឹមតែ ៣​ពាន់​នាក់​ប៉ុណ្ណោះ​៕ 

Tag:
 ពិព័រណ៍​ជប៉ុន​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com