ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់ស្រកទម្ងន់ឆាប់រហ័ស? កុំរំលងគន្លឹះដ៏ងាយបំផុត ៥ នេះ
× ភាពតានតឹង ការគេងមិនគ្រប់ និងទទួលទានអាហារគ្មានសុខភាពល្អមិនត្រឹមតែជះឥទ្ធិពលចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យកើនទម្ងន់ផងដែរ។ ប៉ុន្តែកុំបារម្ភ! ក្រៅពីធ្វើការលំហាត់ប្រាណហើយនោះ ការរួមបញ្ចូលអាហារនិងភេសជ្ជៈត្រឹមត្រូវមកទទួលទានក៏ជួយឲ្យស្រកទម្ងន់គួរឱ្យកត់សម្គាល់។
ថ្ងៃនេះយើង នឹងបង្ហាញពីភេសជ្ជៈដែលជួយឱ្យស្រកទម្ងន់ឆាប់រហ័ស ហើយមិនប៉ះពាល់សុខភាព ៖
១. ទឹកដូង
ទឹកដូងមានផ្ទុកបរិមាណជាតិខ្លាញ់ទាបបំផុត ដូច្នេះទើបវាជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់។ វាក៏ជួយកាត់បន្ថយចំណង់អាហារ និងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរផងដែរ។
២. ទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ ស្លាបព្រាបាយ ទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយ ម្សៅឈើអែម ១ ស្លាបព្រាកាហ្វេ ក្នុងទឹកក្ដៅ ១ ពែង។ កូរឱ្យសព្វ សឹមទទួលទាន ១ ពែងក្នុងមួយថ្ងៃជាប្រចាំ។
៣. ទឹកក្រូចឆ្មារ
លាយទឹកក្រូចឆ្មារ ២ ស្លាបព្រាកាហ្វេ ជាមួយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមទទួលទាននៅរាល់ពេលព្រឹកមិនទាន់ញ៉ាំអាហារ។
៤. ឈើអែម
លាយម្សៅឈើអែម ១ ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយក្នុងទឹកក្ដៅ ១ ពែង។ កូរឱ្យសព្វ សឹមទទួលទានកន្លះពែងនៅពេលព្រឹកពោះទទេមិនទាន់ញ៉ាំអ្វី និងកន្លះពែង ៤៥ នាទីក្រោយអាហារល្ងាច។
៥. ទឹកទំពាំងបាយជូរស្រស់
ទឹកទំពាំងបាយជូរស្រស់មានផ្ទុកសារធាតុម្យ៉ាងហៅថា resveratrol ដែលបំលែងជាតិខ្លាញ់មិនល្អពណ៌សទៅជាខ្លាញ់សុខភាពល្អពណ៌ត្នោត។ នៅពេលគេងរាងកាយប្រើប្រាស់ខ្លាញ់ពណ៌ត្នោតដើម្បីរក្សាកម្ដៅ។ ដូច្នេះការទទួលទានទឹកទំពាំងបាយជូរស្រស់ ១ ពែងមុនពេលចូលគេងនឹងបង្កើនការដុតបំផ្លាញជាតិខ្លាញ់ដែលលើសជំនួសការរក្សាទុកវា។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកជ្រើសរើសទឹកទំពាំងបាយជូរស្រស់គ្មានផ្ទុកជាតិស្ករបន្ថែម៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com