កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ កីឡា​ប៉េតង់ ចាន់​មាន និង​បូរ៉ា ឡើងទៅ​ដណ្តើម​មេដាយមាស​វិញ្ញាសា​វាយ​គូ​បុរស
06, Dec 2019 , 10:34 am        
រូបភាព
កីឡាករ សុខ ចាន់មាន និងញ៉ែម បូរ៉ា ឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ រូបថត Camsoc
កីឡាករ សុខ ចាន់មាន និងញ៉ែម បូរ៉ា ឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ រូបថត Camsoc
ដោយ: ថ្មីៗ
កីឡាករ សុខ ចាន់​មាន និង​កីឡាករ ញ៉ែម បូរ៉ា ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​វិញ្ញាសា​វាយ​គូ​បុរស​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្រុម​កីឡាករ​ឡាវ Keokannika Phoudthala និង Lattanaborvone Souphakone នា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​លទ្ធផល ១៣-៧។​



ចាន់មាន និង បូរ៉ា​ ត្រូវ​តទល់ជាមួយ​កីឡាករថៃ Sriboonpeng Sarawut និង Sangkaew Thanakorn ដែលបានយកឈ្នះក្រុមម៉ាឡេស៊ី ១៣-៨។

មកដល់ពេលនេះ មេដាយ​ដែល​កម្ពុជា​ទទួលបាន​រួម​មាន​៖
​កីឡា Arnis៖ មាស ១ ប្រាក់​២ និង​សំរឹទ្ធ​១៧

-​កីឡាករ យ៉ុង ម៉េង​លី មាស​១ ប្រាក់​១
-​កីឡាការិនី ស៊ី​វ័​ន្ត សូ​នី​តា ប្រាក់​១ សំរឹទ្ធ​១
-​កីឡាការិនី បូ ច​ន្ធី សំរឹទ្ធ​២
-​កីឡាការិនី យស់ សញ្ច​នា សំរឹទ្ធ​២
-​កីឡាការិនី ខៀវ ចិន្តា​រ័ត្ន សំរឹទ្ធ​២
-​កីឡាករ ឌឹ​ប ង៉ែត សំរឹទ្ធ​២
-​កីឡាករ មឿ​ន ប៊ុនលី សំរឹទ្ធ​២
-​កីឡាករ សុខ ឈុន សំរឹទ្ធ​២
-​កីឡាករ  ឆេ​ម សីឡា សំរឹទ្ធ​២
-​កីឡាការិនី អេង ស៊ូ​ម៉ា​ឡា សំរឹទ្ធ​២

​កីឡា​ប៉េតង់​៖ មាស​១

-​ក្រុម​នារី​បី​ទល់​បី (​ស្រ៊ាង សុរ៉ា​ឃីម​, ឃួន យ៉ា​រី​, ដួង ឌី​ណា និង​វង ចន្ថា​) មេដាយមាស ១

​កីឡា​សី​ប៉ាក់​តា​ក្រ (​សីដក់​)៖ ប្រាក់​១

-​ក្រុម​បុរស (​នុត វិសាល​, ហេង រ៉ាវុធ​, ហួត សុ​វុត្ថា​, ឈន សុខុម​, ឈុំ ហាប់​ឈុន​, ជាតិ ខេមរិន្ទ​) ប្រាក់​១​


Tag:
 ស៊ីហ្គេម
  SeaGames
  ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com