កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ីហ្គេម៖ U22 សិង្ហបុរី៦រូបប្រឈមការពិន័យដោយសារលួចដើរលេងយប់
× ក្រុមប្រឹក្សាកីឡាអូឡាំពិកជាតិសិង្ហបុរី (SNOC) នៅថ្ងៃទី៥ ខែធ្នូនេះ ថាកីឡាកររបស់ក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរីចំនួន៦រូប ប្រឈមនឹងការដាក់វិន័យ បន្ទាប់ពីពួកគេបានរំលោភបម្រាមគោចរដល់យប់ជ្រៅនៅក្នុងប្រទេសហ្វីលីពីន អំឡុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០។
SNOC បាននិយាយថា«កីឡាករបាល់ទាត់សិង្ហបុរី ៦ នាក់បានរងបម្រាមគោចរអំឡុងពេលប្រកួត SEA Games លើកទី៣០ ឆ្នាំ២០១៩ ដោយរំលោភលើក្រមសីលធម៌របស់ក្រុម។ ពួកគេត្រូវបានផ្តល់ជាការព្រមានផ្លូវការ ហើយពួកគេនឹងប្រឈមការដាក់វិន័យនៅពេលត្រឡប់ទៅកាន់ប្រទេសសិង្ហបុរីវិញ បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមចប់។
បើតាមប្រភពច្បាស់ការចំនួនពីរដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ទូរទស្សន៍ Channel NewsAsia ថាហេតុការដែលផ្ទុយនឹងច្បាប់របស់កីឡាករទាំង៦រូប បានកើតឡើងនៅយប់ថ្ងៃទី១ធ្នូ ពោលគឺក្រោយក្រុមសិង្ហបុរីចាញ់ថៃ ៣-០ ក្នុងជំនួបវគ្គជម្រុះពូល B។
ក្រុមកីឡាបាល់ទាត់សិង្ហបុរីបានធ្លាក់ចេញពីការប្រកួតត្រឹមវគ្គចែកពូល ក្រោយរកបានជ័យជម្នះតែមួយលើកប៉ុណ្ណោះ ដោយក្នុងនោះឈ្នះព្រុយណេក្នុងជំនួបចុងក្រោយក្នុងលទ្ធផល ៧-០។
កាលពីឆ្នាំ ២០១៤ ម្ចាស់ជើងឯកហែលទឹកអូឡាំពិករបស់សិង្ហបុរី Joseph Schooling និងក្រុមហែលទឹកពីរក្រុមផ្សេងទៀត ក៏ធ្លាប់បានទទួលលិខិតព្រមានបន្ទាប់ពីពួកគេចូលគេងយប់ជ្រៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីនៅក្រុង Incheon ប្រទេសកូរ៉េខាងត្បូង៕
Tag:
SEA Games
សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com