កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ សុខ ចាន់​មាន និង​ញ៉ែម បូរ៉ា បាន​មេដាយប្រាក់​ក្រោយ​ចាញ់​ថៃ ១៣-៥
06, Dec 2019 , 1:47 pm        
រូបភាព
ដោយ: ថ្មីៗ
​កីឡាករ​ប៉េតង់ សុខ ចាន់​មាន និង​កីឡាករ ញ៉ែម បូរ៉ា ទទួលបាន​មេដាយប្រាក់​លើ​វិញ្ញាសា​វាយ​គូ​បុរសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី៣០ បន្ទាប់ពី​ពួកគេ​បាន​ចាញ់​ក្រុម​ថៃ Sriboonpeng Sarawut និង Sangkaew Thanakorn ក្នុង​លទ្ធផល ១៣-៥ ។



​ក្រុម​កីឡាករ​ឡាវ Keokannika Phoudthala និង Lattanaborvone Souphakone និង​ក្រុម​កីឡាករ Ahmad Temizi Mohamad Nuzul Azwan និង Mohd Bakri Mohd Firdaus Adli បាន​មេដាយ​សំរឹទ្ធ​ស្ទួន ក្រោយ​ប្រកួត​ចាញ់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​មកដល់ពេលនេះ មេដាយ​ដែល​កម្ពុជា​ទទួលបាន​រួម​មាន មាស​២ ប្រាក់​៤ សំរឹទ្ធ​១៧ សរុប​២៣​មេដាយ​
​កីឡា Arnis៖ មាស ១ ប្រាក់​២ និង​សំរឹទ្ធ​១៧

-​កីឡាករ យ៉ុង ម៉េង​លី មាស​១ ប្រាក់​១
-​កីឡាការិនី ស៊ី​វ័​ន្ត សូ​នី​តា ប្រាក់​១ សំរឹទ្ធ​១
-​កីឡាការិនី បូ ច​ន្ធី សំរឹទ្ធ​២
-​កីឡាការិនី យស់ សញ្ច​នា សំរឹទ្ធ​២
-​កីឡាការិនី ខៀវ ចិន្តា​រ័ត្ន សំរឹទ្ធ​២
-​កីឡាករ ឌឹ​ប ង៉ែត សំរឹទ្ធ​២
-​កីឡាករ មឿ​ន ប៊ុនលី សំរឹទ្ធ​២
-​កីឡាករ សុខ ឈុន សំរឹទ្ធ​២
-​កីឡាករ  ឆេ​ម សីឡា សំរឹទ្ធ​២
-​កីឡាការិនី អេង ស៊ូ​ម៉ា​ឡា សំរឹទ្ធ​២

​កីឡា​ប៉េតង់​៖ មាស​១ ប្រាក់១
-​ក្រុម​នារី​បី​ទល់​បី (​ស្រ៊ាង សុរ៉ា​ឃីម​, ឃួន យ៉ា​រី​, ដួង ឌី​ណា និង​វង ចន្ថា​) មេដាយមាស ១
-​វាយ​គូ​បុរស (​សុខ ចាន់​មាន និង​យ៉ែម បូរ៉ា​) មេដាយប្រាក់​១

​កីឡា​សី​ប៉ាក់​តា​ក្រ (​សីដក់​)៖ ប្រាក់​១
-​ក្រុម​បុរស (​នុត វិសាល​, ហេង រ៉ាវុធ​, ហួត សុ​វុត្ថា​, ឈន សុខុម​, ឈុំ ហាប់​ឈុន​, ជាតិ ខេមរិន្ទ​) ប្រាក់​១






Tag:
 ស៊ីហ្គេម
  SeaGames
  ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com