ជាតិ
ពីនេះ ពីនោះ
«ល្បើកកថា», «សុន្ទរកថា» និង«ឧបារម្ភកថា» មានន័យខុសគ្នាប៉ុនណា?
× ក្រុមប្រឹក្សាជាតិភាសាខ្មែរបានបញ្ជាក់រួចមកហើយអំពីអត្ថន័យខុសគ្នារវាងពាក្យទាំងនេះ។ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានពន្យល់ពាក្យទាំងបីនេះ ដូចខាងក្រោម៖
«ល្បើកកថា» ជាឧបទេសអក្សរសិល្ប៍មួយប្រភេទ ដែលកវី អ្នកនិពន្ធ តាក់តែង ជារឿងនិទាន ដោយលើកយកគុណវិបត្តិមនុស្សនៅក្នុងសង្គម មកធ្វើជាប្រធានរឿង។ តួអង្គនៅក្នុងល្បើកកថា ភាគច្រើនជាតួអង្គ សត្វ ជានិមិត្តរូប ឬគំរូមនុស្សប្រភេទណាមួយនៅក្នុងសង្គម។ ល្បើកកថា ឆ្លុះបញ្ចាំងពី ជីវភាព ទំនៀមទម្លាប់ បែបបទរស់នៅរបស់មនុស្ស និងបង្ហាញពីយុទ្ធវិធីផ្សេងៗ ក្នុងការដោះស្រាយបញ្ហាជីវិត។ ឧទាហរណ៍៖ ល្បើកជុច និងត្រីរបស់ហ្លួងវិសេសអក្ខរាដូង។
«សុន្ទរកថា» មានន័យថា ឧបទេសអក្សរសិល្ប៍មួយប្រភេទ ដែលកវី និងអ្នកនិពន្ធ សរសេរ សម្រាប់ថ្លែងនៅក្នុងកម្មវិធីអ្វីមួយ ដែលរៀបរាប់ពីលទ្ធផលការងារ។ សន្ទរកថា ជាសេក្តីថ្លែង ដោយភាពពីរោះ សម្តីគួរចង់ស្តាប់។ ឧទាហរណ៍៖ សូមលោកអញ្ជើញថ្លែង សុន្ទរកថា អំពីចំណាប់អារម្មណ៍របស់លោក។
ចំណែក «ឧបារម្ភកថា» ប្រាប់ពីឧបទេសអក្សរសិល្ប៍ ដែលកវី និងអ្នកនិពន្ធ សរសេរអត្ថបទជាពាក្យរាយ ឬជាពាក្យកាព្យ រិះគន់គុណវិបត្តិនៃសីលធម៌ នយោបាយ ជាពិសេសរិះគន់បុគ្គលក្នុងសង្គម។ ឧទាហរណ៍៖ នៅក្នុងរឿង តាថេន និងចៅសន៕
© រក្សាសិទ្ធិដោយ thmeythmey.com