ជាតិ
អាល្លឺម៉ង់​ផ្ដល់​កម្ចី​៤១​លាន​ដុល្លារ​ដល់​កម្ពុជា ជួយ​គម្រោង​អគ្គិសនី​ជនបទនិង​អភិបាលកិច្ច​ថ្នាក់ក្រោម​ជាតិ
06, Dec 2019 , 9:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ខាងស្ដាំ) រួមជាមួយលោក Julian Sch¬tz តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ខាងស្ដាំ) រួមជាមួយលោក Julian Sch¬tz តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម
​ភ្នំពេញ​៖ អាល្លឺម៉ង់​ផ្ដល់​កម្ចី​៤១​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ជួយ​គម្រោង​អគ្គិសនី​ជនបទនិង​អភិបាលកិច្ច​ថ្នាក់ក្រោម​ជាតិ​។ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​ម​ន្រី្ត​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Julian Schutz តំណាង​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​(KFW) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​និង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ចំនួន​៣ ដែល​ក្នុងនោះ​មាន​ទឹកប្រាក់​ប្រមាណ​៣៧​លាន​អឺរ៉ូ (​ស្មើ​៤១​លាន​ដុល្លារ​)​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ហិរញ្ញវត្ថុ​ថ្ងៃទី​៥ ធ្នូ ឆ្នាំ​២០១៩​។​

 
​ក្រសួង​សេដ្ឋកិច្ច បាន​បញ្ជាក់ថា កិច្ច​ព្រម​ពៀង​ដែល​ចុះហត្ថលេខា​ទាំង​៣​នេះ មាន​ឥណទាន​សម្បទាន​ទឹកប្រាក់​៣០​លាន​អឺរ៉ូ និង​ហិរញ្ញប្បទាន​ឥត​សំណង​២​លាន​អឺរ៉ូ ដែល​ទឹកប្រាក់​ទាំងពីរ​នេះ ស្មើ​ជាង​៣៥,៥​លា​ដុល្លា សម្រាប់​គម្រោង​ប្រសិទ្ធភាព​ថាមពល​សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី​ជនបទ​។ ចំណែកឯ​កិច្ចព្រមព្រៀង​មួយទៀត គឺ​ហិរញ្ញប្បទាន ដែលមាន​ទឹកប្រាក់​៥​លាន​អឺរ៉ូ ស្មើនឹង​៥,៥​លាន​ដុល្លារ សម្រាប់​ផែនការ​អនុវត្ត​គណ​ន្យ​ភាព​ស​ង្គ ដំណាក់កាល​ទី​២​។ កម្មវិធី​នេះ​នឹង​ជួយ​ពង្រីង​អភិបាលកិច្ច​នៅ​ថ្នាក់ក្រោម​ជាតិ​។ 
 
​សូមបញ្ជាក់ថា គិត​ចាប់ពី​ឆ្នាំ​១៩៩២ មកដល់​បច្ចុប្បន្ន អាល្លឺម៉ង​បានផ្ដល់​ទឹកប្រាក់​ហិរញ្ញប្បទាន​ប្រមាណ​៦៤០​លាន​ដុល្លារ​។ ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ពី​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ផ្ដោតលើ​វិស័យ អភិវឌ្ឍន៍ជនបទ សុខាភិបាល និង​វិស័យ​អភិបាលកិច្ច​( យេនឌ័រ​, កំណែទម្រង់​សាធារណៈ និង​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​)​។​

Tag:
 អាល្លឺម៉ង់​
  ហិរញ្ញប្បទាន
© រក្សាសិទ្ធិដោយ thmeythmey.com