FIFA ថា ប្រាក់​ជាង​កន្លះ​ពាន់​លាន​ដុល្លារ បាន​ចំណាយ​លើ​ភ្នាក់ងារ​ទិញដូរ​កីឡាករ​ឆ្នាំ​២០១៩
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ថា ប្រាក់​ជាង​កន្លះ​ពាន់​លាន​ដុល្លារ បាន​ចំណាយ​លើ​ភ្នាក់ងារ​ទិញដូរ​កីឡាករ​ឆ្នាំ​២០១៩
07, Dec 2019 , 9:59 am        
រូបភាព
លោក Mino Raiola (ឆ្វេង) និងលោក Jorge Mendes ដែលជាកំពូលភ្នាក់ងារបញ្ចុះបញ្ចូលកីឡាករលំដាប់ពិភពលោក
លោក Mino Raiola (ឆ្វេង) និងលោក Jorge Mendes ដែលជាកំពូលភ្នាក់ងារបញ្ចុះបញ្ចូលកីឡាករលំដាប់ពិភពលោក
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បង្ហាញ​ចំនួន​ទឹកប្រាក់​រហូតដល់​ជាង​កន្លះ​ពាន់​លាន​ដុល្លារ​អាមេរិក ត្រូវបាន​ចំណាយ​ទៅកាន់​ភ្នាក់ងារ​ទិញដូរ​កីឡាករ​បាល់ទាត់​នៅ​ជុំវិញ​ពិភពលោក ក្នុង​ឆ្នាំ ២០១៩​។​


 
​របាយការណ៍​របស់ FIFA និយាយថា​ការចំណាយ​លើ​ប្រាក់​កម្រៃជើងសារ (​ប្រាក់​ថ្លៃ​ទឹកតែ​) បាន​កើន​ឡើងដល់​ចំណុច​កំណត់ត្រា​ក្នុង​ចំនួន ៦៥៣,៩​លាន​ដុល្លារ​អាមេរិក ដែល​កើនឡើង​ជិត​២០​ភាគរយ​កាលពី​ឆ្នាំ​២០១៨​។​
 
​អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​ពិពណ៌នា​ថា​ប្រាក់​៨០​ភាព​រយ​នៃ​ចំនួន​សរុប ទទួលបាន​ពី​ក្លិប​ល្បីៗ​នៅ​តំបន់​អឺរ៉ុប​រួមគ្នា រួមមាន​ក្លិប​នៅ​លី​គ​អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ ព័រ​ទុយ​ហ្គា​ល់ អេ​ស្ប៉ា​ញ និង​បារាំង​។ យ៉ាងណាក៏ដោយ ក្លិប​នៅ​ព័រទុយហ្កាល់​បាន​ចំណាយ​ថ្លៃ​ទឹកតែ​ច្រើនជាង​ពួកគេ​បាន​ចំណាយ​ទៅលើ​ការផ្ទេរ​កីឡាករ​ទៅទៀត​។​


 
​សក្តានុពល​អំណាច និង​ជំនាញ​បញ្ចុះបញ្ចូល បានធ្វើ​ឲ្យ​ភ្នាក់ងារ​កីឡាករ​បាល់ទាត់​មានទ្រព្យ​សម្បត្តិ​មហាសាល​រហូត​ក្លាយជា​សេដ្ឋី​ដោយ​ពួកគេ​គ្រាន់តែ​អាច​នាំ​កីឡាករ​ផ្លាស់​ពី​ក្លិប​មួយ​ទៅកាន់​ក្លិប​មួយទៀត​។​
 
​ដោយសារ​ករណី​ខាងលើ កាលពីដើមឆ្នាំ​២០១៩​នេះ FIFA បានប្រកាស​ពី​វិធានការណ៍​ជា​បន្តបន្ទាប់​ដើម្បី​ដាក់​កម្រិត​លើ​ថ្លៃ​ទឹកតែ​ដែល​បាន​បង់​ទៅកាន់​ភ្នាក់ងារ​កីឡាករ​។ នេះ​មានន័យថា​រាល់​ភ្នាក់ងារ​ដែល​អាច​ផ្ទេរ​កីឡាករ​បានទទួល​បាន​ប្រាក់​ទឹកតែ​ច្រើន​បំផុត​១០​ភាគរយ នៃ​ថ្លៃ​ផ្ទេរ​៕



Tag:
 ភ្នាក់ងារ​ទិញដូរ​កីឡាករ​
  FIFA
  Agent
© រក្សាសិទ្ធិដោយ thmeythmey.com