កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ថា ប្រាក់ជាងកន្លះពាន់លានដុល្លារ បានចំណាយលើភ្នាក់ងារទិញដូរកីឡាករឆ្នាំ២០១៩ លោក Mino Raiola (ឆ្វេង) និងលោក Jorge Mendes ដែលជាកំពូលភ្នាក់ងារបញ្ចុះបញ្ចូលកីឡាករលំដាប់ពិភពលោក
× សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បង្ហាញចំនួនទឹកប្រាក់រហូតដល់ជាងកន្លះពាន់លានដុល្លារអាមេរិក ត្រូវបានចំណាយទៅកាន់ភ្នាក់ងារទិញដូរកីឡាករបាល់ទាត់នៅជុំវិញពិភពលោក ក្នុងឆ្នាំ ២០១៩។
របាយការណ៍របស់ FIFA និយាយថាការចំណាយលើប្រាក់កម្រៃជើងសារ (ប្រាក់ថ្លៃទឹកតែ) បានកើនឡើងដល់ចំណុចកំណត់ត្រាក្នុងចំនួន ៦៥៣,៩លានដុល្លារអាមេរិក ដែលកើនឡើងជិត២០ភាគរយកាលពីឆ្នាំ២០១៨។
អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកពិពណ៌នាថាប្រាក់៨០ភាពរយនៃចំនួនសរុប ទទួលបានពីក្លិបល្បីៗនៅតំបន់អឺរ៉ុបរួមគ្នា រួមមានក្លិបនៅលីគអ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ ព័រទុយហ្គាល់ អេស្ប៉ាញ និងបារាំង។ យ៉ាងណាក៏ដោយ ក្លិបនៅព័រទុយហ្កាល់បានចំណាយថ្លៃទឹកតែច្រើនជាងពួកគេបានចំណាយទៅលើការផ្ទេរកីឡាករទៅទៀត។
សក្តានុពលអំណាច និងជំនាញបញ្ចុះបញ្ចូល បានធ្វើឲ្យភ្នាក់ងារកីឡាករបាល់ទាត់មានទ្រព្យសម្បត្តិមហាសាលរហូតក្លាយជាសេដ្ឋីដោយពួកគេគ្រាន់តែអាចនាំកីឡាករផ្លាស់ពីក្លិបមួយទៅកាន់ក្លិបមួយទៀត។
ដោយសារករណីខាងលើ កាលពីដើមឆ្នាំ២០១៩នេះ FIFA បានប្រកាសពីវិធានការណ៍ជាបន្តបន្ទាប់ដើម្បីដាក់កម្រិតលើថ្លៃទឹកតែដែលបានបង់ទៅកាន់ភ្នាក់ងារកីឡាករ។ នេះមានន័យថារាល់ភ្នាក់ងារដែលអាចផ្ទេរកីឡាករបានទទួលបានប្រាក់ទឹកតែច្រើនបំផុត១០ភាគរយ នៃថ្លៃផ្ទេរ៕
Tag:
ភ្នាក់ងារទិញដូរកីឡាករ
FIFA
Agent
© រក្សាសិទ្ធិដោយ thmeythmey.com