ជាតិ
សង្គមជាតិ
អ្នកកាសែត អាចផ្ញើសំណួរឬសំណូមពរ ទៅនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន ជួបអ្នកកាសែតកាលពីឆ្នាំ២០១៧
× បន្ទាប់ពីជួបអ្នកកាសែតប្រចាំឆ្នាំចំនួន៣លើករួចមក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចទទួលយកសំណួរនិងសំណូមពរផ្សេងៗពីអ្នកកាសែត។ ប៉ុន្តែការផ្ញើសំណួរឬសំណូមពរទាំងនោះ គឺត្រូវធ្វើឡើងតាមរយៈសមាគមឬក្លិបអ្នកកាសែត មិនមែនផ្ញើទៅសម្តេចនាយករដ្ឋមន្ត្រីផ្ទាល់នោះទេ។
ធ្វើជាអធិបតីក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៦ ក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកម្ពុជាក្នុងយុគសម័យ ៤.០» ដែលរៀបចំភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រាប់អ្នកកាសែតថា សមាគមឬក្លិបអ្នកាសែត ត្រូវពិនិត្យនិងពិចារណាជាមុនសិន ចំពោះសំណួរឬសំណូមពររបស់អ្នកកាសែត។
សំឡេងលោក ខៀវ កាញារីទ្ធ
លោករដ្ឋមន្ត្រី បញ្ជាក់ដូច្នេះថា៖«...ចង់ដឹងថា តើគេមានសំណួរនិងសំណូមពរអ្វីខ្លះ ទៅដល់ប្រមុខរដ្ឋាភិបាល ដើម្បីលោក មានពេលពិចារណា អាចឲ្យលោកពិគ្រោះជាមួយក្រសួងពាក់ព័ន្ធ ដើម្បីមានចម្លើយត្រឹមត្រូវ»៕
Tag:
ហ៊ុន សែន
ខៀវ កាញារីទ្ធ
អ្នកកាសែត
ការផ្ញើសំណួរ
© រក្សាសិទ្ធិដោយ thmeythmey.com