ជាតិ
សង្គមជាតិ
អ្នកកាសែត អាច​ផ្ញើ​សំណួរ​ឬ​សំណូមពរ ទៅ​នាយករដ្ឋមន្ត្រី
06, Dec 2019 , 5:13 pm        
រូបភាព
សម្តេច ហ៊ុន សែន​ ជួបអ្នកកាសែតកាលពីឆ្នាំ២០១៧
សម្តេច ហ៊ុន សែន​ ជួបអ្នកកាសែតកាលពីឆ្នាំ២០១៧
ដោយ: ថ្មីៗ
​បន្ទាប់ពី​ជួប​អ្នកកាសែត​ប្រចាំឆ្នាំ​ចំនួន​៣​លើក​រួចមក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ទទួលយក​សំណួរ​និង​សំណូមពរ​ផ្សេងៗ​ពី​អ្នកកាសែត​។ ប៉ុន្តែ​ការផ្ញើ​សំណួរ​ឬ​សំណូមពរ​ទាំងនោះ គឺត្រូវធ្វើ​ឡើង​តាមរយៈ​សមាគម​ឬ​ក្លិប​អ្នកកាសែត មិនមែន​ផ្ញើ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី​ផ្ទាល់​នោះទេ​។ 


 
​ធ្វើជា​អធិបតី​ក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​លើក​ទី​១៦ ក្រោម​ប្រធានបទ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​កម្ពុជា​ក្នុង​យុគសម័យ ៤.០» ដែល​រៀបចំ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ប្រាប់​អ្នកកាសែត​ថា សមាគម​ឬ​ក្លិប​អ្ន​កាសែត ត្រូវ​ពិនិត្យ​និង​ពិចារណា​ជាមុនសិន ចំពោះ​សំណួរ​ឬ​សំណូមពរ​របស់​អ្នកកាសែត​។ 
 
​សំឡេង​លោក ខៀវ កាញារីទ្ធ​



 
​លោក​រដ្ឋមន្ត្រី បញ្ជាក់​ដូច្នេះ​ថា​៖«...​ចង់ដឹងថា តើ​គេ​មាន​សំណួរ​និង​សំណូមពរ​អ្វីខ្លះ ទៅដល់​ប្រមុខ​រដ្ឋាភិបាល ដើម្បី​លោក មាន​ពេល​ពិចារណា អាច​ឲ្យ​លោក​ពិគ្រោះ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​មាន​ចម្លើយ​ត្រឹមត្រូវ​»៕ 

Tag:
 ហ៊ុន សែន​
  ខៀវ កាញារីទ្ធ​
  អ្នកកាសែត​
  ការផ្ញើ​សំណួរ
© រក្សាសិទ្ធិដោយ thmeythmey.com