កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ បាល់ទះ​កម្ពុជា​ឈ្នះ​វៀតណាម ៣-២ តែ​អស់​ឱកាស​ដណ្តើមយក​មេ​ដាយ​
06, Dec 2019 , 6:07 pm        
រូបភាព
ដោយ: រួបរួម
​ក្រុមកីឡា​បាល់ទះជម្រើសជាតិ​កម្ពុជា បានទទួល​ជ័យជម្នះ​៣​សិត ទល់នឹង​២​សិត លើ​ជម្រើសជាតិ​វៀតណាម នា​ការប្រកួត​ចុងក្រោយ​ពូ​ល B នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​។ ទោះបីជា​យ៉ាងណាក៏ដោយ នេះ​គ្រាន់តែ​ជា​ជោគជ័យ​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ខណៈ​កម្ពុជា​បាន​ហាលអាវ​ទៅហើយ ក្រោយ​ចាញ់​២​ប្រកួត​ដំបូង​។​



​សម្រាប់​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល B នា​ថ្ងៃ​សុក្រ ទី​៦ ខែធ្នូ នេះ វៀតណាម​បាន​នាំមុខ​កម្ពុជា​នៅ​សិត​ទីមួយ ក្នុង​លទ្ធផល ២៥-២០ ។ កម្ពុជា​ឈ្នះ​វិញ​នៅ​សិត​ទី​ពីរ ក្នុង​លទ្ធផល ២៦-២៤ ហើយ​សិត​ទី​បី វៀតណាម​ឈ្នះ​សារជាថ្មី​ក្នុង​លទ្ធផល ២៥-២១​។ ពីរ​សិត​ចុងក្រោយ កម្ពុជា​បាន​យកឈ្នះ ២៧-២៥ និង​១៥-១១​។​

​ការប្រកួត​ពីរលើក​ដំបូង​នៅក្នុង​ពូ​ល កម្ពុជា​បាន​ចាញ់​ម្ចាស់ផ្ទះ​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី ក្នុង​លទ្ធផល ៣-០ ដូចគ្នា​។ លទ្ធផល​ទាំងនេះ នាំ​ឲ្យ​កម្ពុជា​ឈរ​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ពូ​ល ដោយ​បន្ត​រង់ចាំ​រហូតដល់​ថ្ងៃទី​១០ ខែធ្នូ សម្រាប់​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៥ ដែល​អាច​ប៉ះ​សិង្ហ​បុរី ឬ​វៀតណាម ម្តងទៀត​។​

​នៅ​ពូ​ល A ថៃ​ឈរ​លេខ​១ និង​ឥណ្ឌូណេស៊ី ឈរ​លេខ​២ រីឯ​ពូ​ល B ក្រុម​ដែល​ត្រូវ​ឡើងទៅ​ប្រជែង​មេដាយ គឺ​ក្រុម​ម្ចាស់ផ្ទះ​ហ្វីលីពីន និង​មី​យ៉ាន់​ម៉ា​៕




Tag:
 ស៊ីហ្គេម
  SeaGames
  បាល់ទះ
© រក្សាសិទ្ធិដោយ thmeythmey.com