ជាតិ
សង្គមជាតិ
ផលិតផលថ្នាំជក់ និងគ្រឿងសម្អាងខូចគុណភាពជាង១០០តោន ត្រូវបំផ្លាញចោល
06, Dec 2019 , 11:06 pm        
រូបភាព
សមត្ថកិច្ច បានដុតបំផ្លាញផលិតផលក្លែងក្លាយនិងខូចគុណភាពជាង១០០តោន ដូចជា សំបកកញ្ចប់បារី សំបកសុងបារីចម្រុះ បារីចម្រុះម៉ាក សរសៃថ្នាំជក់ ឧបករណ៍សម្ភារបម្រើឲ្យការផលិតបារី ផលិត ផលគ្រឿងសម្អាង ឧបករណ៍សម្ភារបម្រើឲ្យការផលិតគ្រឿងសម្អាង ធូប និង ធូបមូស ជាដើម។



ពិធីដុតបំផ្លាញផលិតផលទាំងនោះ ធ្វើឡើងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។ ក្រសួងព័ត៌មាន បានស្រង់សម្តីរបស់ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ទៅចុះផ្សាយថា មកដល់ពេលនេះ ការដុតបំផ្លាញទំនិញក្លែងក្លាយ និងខូចគុណភាពនេះ មានចំនួន៣២លើកហើយ។

លោក បានស្នើដល់អង្គភាព និងស្ថាប័នពាក់ព័ន្ធ បន្តសហការឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងសំណូមពរប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នចំពោះផលិតផលក្លែងក្លាយ និងចូលរួមសហការផ្តល់ព័ត៌មាន ដល់សមត្ថកិច្ច បើសង្ស័យថា មានទីតាំងផលិតផលខុសច្បាប់៕

Tag:
 ផលិតផលក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com