ជាតិ
១៧​ឆ្នាំ​ក្រោយមក នាយ​យ៉ាន​សាកសួរ​ពី​ជីវភាព​របស់​អ្នក​កោះកុង បន្ទាប់ពី​មាន​ស្ពាន​ឆ្លង​ដៃសមុទ្រ
08, Dec 2019 , 8:59 am        
រូបភាព
​កោះកុង​៖ ស្ពាន​កោះកុង ជា​ស្ពាន​ឆ្លង​ដៃសមុទ្រ​វែង​បំផុត​នៅ​កម្ពុជា ដែលមាន​ប្រវែង​ជិត​២​គីឡូម៉ែត្រ​។  ស្ពាន​នេះ​ត្រូវបាន​សម្ពោធ​ឲ្យ​ដំណើរការ​តាំងពី​ឆ្នាំ​២០០២​មក​ម្លេះ ពោល​គឺមាន​អាយុកាល​១៧​ឆ្នាំ​មកហើយ​គិត​មកទល់​បច្ចុប្បន្ននេះ​។ ស្ពាន​នេះ​មាន​អត្ថន័យ​ណាស់​សម្រាប់​ខេត្តកោះកុង ដែលជា​ខេត្ត​មាន​សកម្មភាព​ទេសចរណ៍ ការធ្វើដំណើរ ការដឹក​ទំនិញ​ជញ្ជូន​ផ្សេងៗ​។ មិន​ត្រឹមតែ​ក្នុង​ខេត្តកោះកុង​ប៉ុណ្ណោះ​ទេ តែ​ស្ពាន​នេះ​បាន​ជួយ​សម្រួល​ការតភ្ជាប់​ទៅ​ប្រទេស​ថៃ ព្រោះថា​ស្ពាន​កោះកុង នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​នោះឡើយ​។ នាយ​យ៉ាន​បាន​ទៅដល់ និង​ជជីក​សួរ​អ្នក​នៅ​ទីនោះ ដើម្បី​ដឹងថា ស្ពាន​ដែលជា​និមិត្តរូប​របស់​ខេត្តកោះកុង​មួយ​នេះ បាន​ជួយ​អ្វីខ្លះ​ដល់​ប្រជាពលរដ្ឋ និង​សកម្មភាព​សេដ្ឋកិច្ច​ផ្សេងៗ​។​



​សូម​ស្ដាប់​បទ​យកការណ៍​រប​ស់នាយ​យ៉ាន ដូចតទៅ​នេះ​៖





Tag:
 កោះកុង​
  ស្ពាន​កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com