(ហូជីមិញ ថ្ងៃទី ៦ ខែធ្នូឆ្នាំ ២០១៩) ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងនាវិស្សមកាលចុងឆ្នាំនេះក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងបើកផ្លូវហោះហើរផ្ទាល់ជាលក្ខណៈអន្តរជាតិចំនួន ៤ ខ្សែបន្ថែមទៀតដោយភ្ជាប់ពី ទីក្រុងហាណូយទៅកាន់ កោះបាលី ពីខ្ពង់រាបកណ្តាលប្រទេសវៀតណាម ទីក្រុងដាឡាត់ ទៅកាន់ទីក្រុងសេអ៊ូល ពីទីក្រុងមជ្ឈមណ្ឌលភាគនិរតីប្រទេសវៀតណាមទីក្រុងកាន់ថូ (Cần Thơ) ទៅទីក្រុងសេអ៊ូល និងកោះកាន់តៃប៉ិ។
ផ្លូវហោះហើរថ្មីទាំងនេះមានគោលបំណងពង្រីកបណ្តាញផ្លូវហោះហើរអន្តរជាតិរបស់ក្រុមហ៊ុនអាកាសចរណ៍របស់យើង ខណៈពេលជាមួយគ្នាយើងក៏ផ្តល់ជូននូវឱកាសធ្វើដំណើរកាន់តែច្រើន សម្រាប់ប្រជាពលរដ្ឋនៅភាគខាងជើង និងភាគខាងត្បូងនៃប្រទេសវៀតណាមកាន់តែងាយស្រួលសម្រាប់អ្នកដំណើរក្នុងការធ្វើដំណើរទៅកាន់គោលដៅល្បីល្បាញៗរបស់ប្រទេសវៀតណាម។
ដើម្បីអបអរសាទរចំពោះការបើកផ្លូវហោះហើរថ្មីនេះ សំបុត្របញ្ចុះតម្លៃរាប់លានសន្លឹងមានតម្លៃចាប់ពី ០ ដុល្លារ (*) ត្រូវបានផ្ដល់ជូនអតិថិជនក្នុងអំឡុងពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែធ្នូ ឆ្នាំ ២០១៩ នៅចន្លោះម៉ោង ១២:០០ - ១៤:០០ ម៉ោងក្នុងស្រុក។ សំបុត្របញ្ចុះតម្លៃសម្រាប់រាល់ផ្លូវហោះហើរអន្តរជាតិរបស់ក្រុមហ៊ុន Vietjet រវាងប្រទេសវៀតណាម និង កម្ពុជា ជប៉ុន កូរ៉េខាងត្បូង កោះតៃវ៉ាន់ ទីក្រុងហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ សឹង្ហបូរី ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ព្រមទាំងរាល់ជើងហោះហើរជាមួយ Thai Vietjet ។
ជាពិសេស សំបុត្របញ្ចុះតម្លៃសម្រាប់រាល់ជើងហោះហើរទាំងអស់រវាងប្រទេសវៀតណាម និងប្រទេសជប៉ុន អាចស្វែងរកក្នុងអំឡុងពេលផ្ដល់ជូនពិសេសរយៈ ៣ ថ្ងៃនេះ។ រយៈពេលហោះហើរសម្រាប់សំបុត្របញ្ចុះតម្លៃទាំងនេះគឺចាប់ផ្ដើមពី ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០ ដល់ ថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២០ ។
សំបុត្រសម្រាប់ផ្លូវហោះហើរថ្មីនេះ ក៏ដូចជាសំបុត្របញ្ចុះតម្លៃអាចស្វែងរកបាននៅរាល់គេហទំព័រ www.vietjetair.com និងក្នុងកម្មវិធីតាមទូរស័ព្ទ “Vietjet Air” ទំព័រហ្វេសប៊ុក
https://www.facebook.com/VietjetCambodia/ (គ្រាន់តែចុចលើពាក្យថា “កក់”) ។ ក្រៅពីនេះ អតិថិជនអាចធ្វើការកក់តាមរយៈលេខទូរស័ព្ទ +៨៤១៩-០០១-៨៨៦ និងភ្នាក់ងារ ការិយាល័យលក់សំបុត្ររបស់ក្រុមហ៊ុន Vietjet ។ ការទូទាត់អាចត្រូវបានធ្វើឡើងយ៉ាងងាយស្រួលដោយប្រើកាត Visa / MasterCard / AMEX / JCB / KCP / UnionPay
ផ្លូវហោះហើររវាងទីក្រុង ហាណូយ - កោះបាលី នឹងបើកជើងហោះហើរត្រឡប់មកវិញរៀងរាល់ថ្ងៃ ដែលនឹងចាប់ផ្តើមនៅ ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២០ ។ ជើងហោះហើរត្រឡប់មកពីកោះបាលីវិញ នៅម៉ោង ១៧: ៣០ និងចុះចតនៅទីក្រុងហាណូយ នៅម៉ោង ២១:៥៥ (សម្រាប់ម៉ោងហោះហើរទាំងអស់ក្នុងស្រុក) ។
Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ និងតែមួយគត់ដែលប្រតិបត្តិការជើងហោះហើរផ្ទាល់ពីទីក្រុង ហាណូយទៅកាន់កោះបាលី។ នេះជាផ្លូវហោះហើរទី ២ របស់ក្រុមហ៊ុន Vietjet ទៅកាន់កោះបាលី បន្ទាប់ពីផ្លូវហោះហើរ ហូជីមិញ-បាលី ដែលបានធ្វើប្រតិបត្តិការចាប់ពី ខែឧសភា ឆ្នាំ ២០១៩ ។ អ្នកដំណើរពីប្រទេសកម្ពុជានឹងអាចធ្វើដំណើរឆ្លងកាត់បានយ៉ាងងាយស្រួលតាមរយៈទីក្រុងហាណូយ នឹងបន្តជើងហោះហើរឆ្ពោះទៅកោះបាលី ដែលមានកេរ្តិ៍ឈ្មោះថាជា “កោះព្រះ” ។
ផ្លូវហោះហើរ ដាឡាឡា - សេអ៊ូល (អ៊ីនឈុន) នឹងធ្វើប្រតិបត្តិការជើងហោះហើរវិលត្រឡប់មកវិញចំនួន ៤ លើក ក្នុងមួយសប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ ។ ផ្លូវហោះហើរ កាន់ថូ (Cần Thơ) - តៃប៉ិ នឹងធ្វើប្រតិបត្តិការជើងហោះហើរត្រឡប់មកវិញចំនួន ៤ លើក ក្នុងមួយសប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃទី ១០ ខែមករាឆ្នាំ ២០២០ ។
ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រជាពលរដ្ឋគ្រប់រូប ក្រុមហ៊ុនVietjet តែងតែស្វែងរកការបើកផ្លូវហោះហើរថ្មីៗ ដើម្បីនាំមកនូវឱកាសហោះហើរឲ្យកាន់តែច្រើនក្នុងតម្លៃសមរម្យសម្រាប់មនុស្សគ្រប់គ្នា។ ជាមួយនិងស្មារតី “សុវត្ថិភាព សុភមង្គល តម្លៃសមរម្យ និង ពេលវេលាកំណត់” ជាគុណតម្លៃរបស់ ក្រុមហ៊ុន ហើយក្រុមហ៊ុន Vietjet បង្កើតនូវបទពិសោធន៍ហោះហើរអស្ចារ្យដែលមិនអាចបំភ្លេចបានសម្រាប់អ្នកដំណើ លើយន្ដហោះថ្មីដែលមានកៅអីអង្គុយមានផាសុខភាព អាចជ្រើសរើសអាហារ ក្តៅ ឆ្ងាញ់ៗចំនួន ៩ មុខដែលបម្រើដោយ បុគ្គលិកលើយន្តហោះដ៏ស្រស់ស្អាត និងរួសរាយរាក់ទាក់ហើយក៏មានផ្តល់ជូនផងដែរនូវសេវាកម្ម បន្ថែមទំនើបៗ ជាច្រើនទៀតនៅលើកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិច។
- មិនរាប់បញ្ចូលពន្ធ និងថ្លៃឈ្នួល
- មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ