ជាតិ
អត្ថបទពាណិជ្ជកម្ម
ស្រា​បៀរ​លំដាប់ថ្នាក់​ពិភពលោក ABC Extra Stout, Heineken® និង Tiger បានប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ​ជូន​គូ​ស្វាមីភរិយា​ថ្មី ឆ្នាំ​២០១៨-២០១៩
07, Dec 2019 , 3:08 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ចន្ទ​ទី ២  ខែធ្នូ ឆ្នាំ ២០១៩  នៅ​ទីស្នាក់ការ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL)  ស្រា​បៀរ​លំដាប់​ពិភពលោក គឺ​ស្លាក​សញ្ញា​ស្រា​បៀរ ABC Extra Stout, Heineken® និង Tiger បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំង​១៧​គូ ដែល​បាន​ជាវ​ស្រា​បៀរ​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន និង​មានសំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​។ កម្មវិធី​ប្រគល់​រង្វាន់​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL)  ព្រមទាំង​គូ​ស្វាមីភរិយា​ថ្មី​ទាំង​១៧​គូ ភ្ញៀវកិត្តិយស​និង​អ្នកសារព័ត៌មាន​ជាច្រើន​។​
 
​ការប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៨-២០១៩ របស់​ស្រា​បៀរ ABC 
Extra Stout, Heineken® និង Tiger រួមមាន​៖
 
​ ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅ​ទីក្រុង​ឡុង​ដ៏​របស់​ស្រា​បៀរ ABC ចំនួន​៥​រង្វាន់​
​ ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​ទៅ​ហូលីវូត​ក្រុង​ឡូ​សអាន់​ជ័រ​លេស សហរដ្ឋអាមេរិក របស់​ស្រា​បៀរ Heineken® ចំនួន​២​រង្វាន់​
​ ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់​ទីក្រុង​ស៊ីដនី​រួម​ជាមួយនឹង​ទឹកប្រាក់ ១៥០០ ដុល្លារ​អាមេរិក​របស់​ស្រា​បៀរ Tiger ចំនួន​៦​រង្វាន់​


 
​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​១៧​គូ ដែល​បាន​អញ្ជើញ​មក​ទទួល​រង្វាន់​ផ្ទាល់ នៅ​ទីស្នាក់ការ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) មានប្រសាសន៍ថា ពួកគាត់​ទាំងអស់​មាន​អារម្មណ៍​រំភើប​យ៉ាងខ្លាំង​នៅពេល​ដឹងថា​ខ្លូន​ត្រូវ​រង្វាន់​ធំ ហើយ​បានបញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា ស្រា​បៀរ ABC Extra Stout, Heineken® និង Tiger ពិតជា​បានប្រគល់​រង្វាន់​ជូន​ពួកគាត់​ទាំងអស់ ដែល​បាន​ត្រូវ​រង្វាន់​ធំ ពី​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៨-២០១៩​។​


 
​គម្រោង​អាពាហ៍ពិពាហ៍​ថ្មី​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​រដូវ​កាល​ថ្មី​២០១៩-២០២០​របស់​ស្រា​បៀរ​លំដាប់​ពិភពលោក​ទាំង​៣ គឺ​ស្រា​បៀរ ABC Extra Stout, Heineken® និង Tiger ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ខែកញ្ញា ឆ្នាំ ២០២០​។​
 



​កញ្ចប់​អាពាហ៍ពិពាហ៍​រដូវ​កាល​ថ្មី​២០១៩-២០២០ រួមមាន​ឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ដូចជា​:
​ ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ស្វី​ស​ដែល​ផ្តល់ជូន​ដោយ​ស្រា​បៀរ ABC Extra Stout
​ ​ដំណើរ​កម្សាន្ត​និង​ការចូលរួម​ទស្សនាការ​ប្រណាំង​ឡាន Formula 1 ដ៏​អស្ចារ្យ​ដែល​ផ្តល់ជូន​ដោយ Heineken®
​ ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ និង​ទទួលបាន​បទពិសោធន៍​ថ្មី​ដំណើរ​កម្សាន្ត​ក្រៅប្រទេស​ល្បីៗ​ជាមួយនឹង​ទឹកប្រាក់ $១៥០០ ចំនួន ១៥ (​ដប់​ប្រាំ​) រង្វាន់​ដែល​ផ្តល់ជូន​ដោយ​ស្រា​បៀរ Tiger
 

 
​អបអរ​ពិធី​អាពាហ៍ពិពាហ៍​របស់លោក​អ្នក​ជាមួយ​ស្រា​បៀរ​លំដាប់​ពិភពលោក​។​
 
​តើ​លោកអ្នក​ចង់​ទិញ​ស្រា​បៀរ​លំដាប់​ពិភពលោក​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់​អ្នក​ទេ​? លោកអ្នក​អាច​ទូរស័ព្ទ​មក​លេខ ០១១ ២២២ ៤០០ ឬ ០១១ ៣៣៣ ៥០០ សម្រាប់​ព័ត៌មាន​បន្ថែម​។ 

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com