«​ពិធីសែនព្រេន​» ជា​តម្រូវការ​ចាំបាច់​ដែល​មិនអាច​អាក់ខាន​បាន របស់​ជនជាតិដើម​ភាគតិច​
ជាតិ
«​ពិធីសែនព្រេន​» ជា​តម្រូវការ​ចាំបាច់​ដែល​មិនអាច​អាក់ខាន​បាន របស់​ជនជាតិដើម​ភាគតិច​
08, Dec 2019 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា តែងតែ​ប្រារព្ធ​ពិធីសែនព្រេន​សុំ​ម្ចាស់​ទឹក ម្ចាស់​ដី និង​ព្រៃ​ប្រឹក្សា ដើម្បី​សុំ​សេចក្តីសុខ មុននឹង​ពួកគេ​រៀបចំ​ប្រា​ព្វ​ពិធី​អ្វីមួយ​។ បើតាម​អ្នកស្រី ខាត ស្រស់ ជា​ជនជាតិដើម​ភាគតិច​«​គួ​យ​» ពិធីសែនព្រេន​នេះ គឺធ្វើឡើង​គ្រប់​ជនជាតិដើម​ភាគតិច មិន​សំដៅលើ​ក្រុម ឬ​អម្បូរ​ជនជាតិភាគតិច​ណាមួយ​ឡើយ​។



 
​ស្ថិតនៅក្នុង​កម្មវិធី​ទិវា​ស្បៀងអាហារ​ពិភពលោក​ឆ្នាំ​២០១៩ ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កំសាន្ត​លី​ឡា នៅ​រាជធានី​ភ្នំពេញ កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៩​កន្លងទៅ អ្នកស្រី ខាត ស្រស់ បានមក​ស្រោ​យ​ពី​អត្ថបទ​ន័យ​ពី​ពិធីសែនព្រេន​តាមបែប​ជនជាតិដើម​ភាគតិច ថា ជា​តម្រូវការ​ចាំបាច់រ​បស់​ជនជាតិដើម​ភាគតិច មិន​ថា​ទីកន្លែង​ណា​ទេ សូម្បីតែ​ប្រកប​អាជីវកម្ម​(​រកស៊ី​) ដើរចូល​ព្រៃ ក៏​មានការ​សែនព្រេន និង​បន់ស្រន់ ដើម្បី​សុំ​សេចក្តីសុខ និង​ជូន​ដល់​កូនចៅ​ត​គ្នាៗ​ទៅ​ថ្ងៃមុខ​៕
 

Tag:
 ប្រពៃណី​
  ជនជាតិដើម​ភាគតិច​
  សែនព្រេន​
© រក្សាសិទ្ធិដោយ thmeythmey.com