ជាតិ
សម្តេច ស៊ីសុវត្ថិ ពង្ស​នារី មុនី​ពង្ស ក្លាយជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស​សម្តេចព្រះរៀម នរោត្តម បុប្ផា​ទេវី
07, Dec 2019 , 7:29 pm        
រូបភាព
សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស រូបភាពពី Royal du Cambodge
សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស រូបភាពពី Royal du Cambodge
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេច ស៊ីសុវត្ថិ ពង្ស​នារី មុនី​ពង្ស ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រោស​ព្រះរាជទាន​ព្រះរាជក្រឹត្យ​តែង​តាំង​ជា សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ដែល​បាន យាង​សោយ​ព្រះ​ពិរាល័យ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា​។

 
​សម្តេច ស៊ីសុវត្ថិ ពង្ស​នារី មុនី​ពង្ស ត្រូវបំពេញ​តួនាទី​ជា​ក្រុមប្រឹក្សាធម្មនុញ្ញ​រហូតដល់​ឆ្នាំ​២០២២ ដោយមាន​លោក អ៊ឹម ឈុនលឹម ជា​ប្រធាន​។ សមាជិក​ផ្សេងទៀត​រួមមាន លោក អ៊ុត ឈន សម្តេច នរោត្តម ច័ក្រពង្ស់ លោក អ៊ឹម សួស្តី លោក សំ ព្រហ្មនា លោក ហ៊ី សោភា លោកស្រី លី វួ​ច​ឡេង និង​លោក កែវ ពុទ្ធរស្មី​៕
 

Tag:
 ​ព្រះមហាក្សត្រ​
  ក្រុមប្រឹក្សាធម្មនុញ្ញ​
© រក្សាសិទ្ធិដោយ thmeythmey.com