ជាតិ
អ្នកនេសាទ​រអ៊ូ​រឿង​ត្រី​ឆ្នាំនេះ​តូចៗ ហើយ​រក​មិនសូវ​បាន​
07, Dec 2019 , 10:59 pm        
រូបភាព
​សៀមរាប​៖ លោក ឃឹម វ៉ា​ត់ ជា​អ្នកនេសាទ​ម្នាក់​ដែល​រស់​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១ ខែធ្នូ លោក វ៉ា​ត់ និង​គ្រួសារ ធ្វើដំណើរ​តាម​ទូក​តូច​មួយ​មក​ចត​នៅ​ផែ​វត្ត​កំពង់​ឃ្លាំង ទី​ដែល​ឈ្មួញ​ត្រី​រង់ចាំ​ទទួល​ទិញ​ត្រី​ពី​ក្រុម​អ្នកនេសាទ​។ ថ្ងៃនោះ លោក វ៉ា​ត់ មាន​ត្រី​ចម្រុះ​ប្រមាណ​២០​គីឡូក្រាម រួមមាន​ត្រី​កញ្ចុះ ត្រី​ឆ្លូញ ត្រី​ស្លឹក​ឫស្សី និង​ត្រី​រៀល​ជាដើម​។​

 
​ក្រោយ​ថ្លឹង​ត្រី​បោះ​ឱ្យ​ឈ្មួញ​រួចហើយ លោក វ៉ា​ត់ ងៀក​មក​ជជែក​ជាមួយ​អ្នកសារព័ត៌មាន​ដែល​បាន​សាកសួរ​ពី​របរ​របស់លោក​។ លោក​ប្រាប់ថា ការនេសាទ​នៅ​ឆ្នាំនេះ​មិនសូវ​បាន​ច្រើន​ទេ ហើយ​ត្រី​ភាគច្រើន​ក៏​នៅ​តូចៗ​នៅឡើយ​។ លោក​ពន្យល់ថា ដោយសារ​របប​ទឹក​ឆ្នាំនេះ​ប្លែក គឺ​ឡើង​លឿន​ហើយ​ស្រក​វិញ​ក៏​លឿន​ទៀត ធ្វើឱ្យ​ត្រី​ធំ​អត់​ទាន់​។ 


 
​ជា​អ្នកស្រុក​ជីក្រែង តែ​លោក វ៉ា​ត់​និង​គ្រួសារ បានមក​នេសាទ​និង​រស់​នៅលើ​ទូក​ក្នុង​ឃុំ​កំពង់​ឃ្លាំង​ច្រើន​ឆ្នាំ​មកហើយ​។ ការប្រែប្រួល​នៃ​របប​ទឹក​ទន្លេសាប​ឆ្នាំនេះ ធ្វើឱ្យ​លោក វ៉ា​ត់ ដែលរ​ករបរ​នេះ​ជាង​២០​ឆ្នាំ​មកហើយ​នោះ មានការ​ងឿងឆ្ងល់​ផងដែរ​។ បន្ថែម​ពីនេះ អ្នកនេសាទ​រូបនេះ​ក៏បាន​រអ៊ូ​រឿង​រកត្រី​មិនបាន​ច្រើន ដោយ​ថ្ងៃ​ខ្លះ​រកបាន​២​ទៅ​៣​ម៉ឺន​រៀល ថ្ងៃ​ខ្លះទៀត​ក៏​ល្មម​ថ្ងៃ​សាំង​ទូក​ក៏មាន​៕










 
 

Tag:
 ទន្លេសាប​
  ត្រី​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com