ស៊ី​ហ្គេម​៖ U22 ឥណ្ឌូណេស៊ី ឡើងទៅ​ចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​
កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ U22 ឥណ្ឌូណេស៊ី ឡើងទៅ​ចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​
07, Dec 2019 , 5:36 pm        
រូបភាព
ដោយ: ថ្មីៗ
U22 ឥណ្ឌូណេស៊ី ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ក្រោយ​ជ័យជម្នះ ៤-២ លើ​មី​យ៉ាន់​ម៉ា​។ ជំនួប​នៅ​កីឡដ្ឋាន Rizal Memorial ក្លាយជា​ការប្រកួត​ដ៏​តឹងតែង​បំផុត ដោយ​ឈាន​ដល់ទី​ពីរ ឥណ្ឌូណេស៊ី​នាំមុខ ២-០ តែ​មី​យ៉ាន់​ម៉ា បាន​វាយបក​វិញ​២​គ្រាប់​ជាប់ៗ​គ្នា រហូត​មានការ​បន្ថែម​ម៉ោង​១៥​នាទី​២​ដង​។ ឈានដល់​ម៉ោង​បន្ថែម​ឥណ្ឌូណេស៊ី រកបាន​២​គ្រាប់​បន្ថែមទៀត​។​



​នៅ​នាទី​៥៧ Evan Dimas រកបាន​គ្រាប់​ដំបូង​ឲ្យ​ឥណ្ឌូណេស៊ី ហើយ Egy Maulana Vikri បង្កើន​ការនាំ​មុខ ២-០ នៅ​នាទី​៧១​។ អ្វីដែល​គួរ​ឲ្យ​រន្ធត់​នោះ មី​យ៉ាន់​ម៉ា ប្រើពេល​តែ​ពីរ​នាទី​ប៉ុណ្ណោះ ដើម្បី​តាម​លទ្ធផល​ស្មើ ២-២ ដែល​វាយបក​ដោយ Aung Kaung Mann នៅ​នាទី​៧៩ និង Win Naing Tun នា​រយៈពេល​១​នាទី​បន្ទាប់​។​

​ប៉ុន្តែ​ភាព​រីករាយ​បាន​កើតឡើង​ចំពោះ​ឥណ្ឌូណេស៊ី ក្រោយ Osavaldo Haay រកបាន​គ្រាប់​បញ្ចូល​ទី​នៅ​នាទី​១០១ និង​នាទី​១១៧ សម្រេចបានដោយ Evan Dimas មួយទៀត​។ ឥណ្ឌូណេស៊ី​ឆ្ពោះទៅ​ដណ្តើម​ជើងឯក​ស៊ី​ហ្គេម​លើក​ទី​៣​របស់ខ្លួន ដោយ​ចាំ​អ៊ុត​មើល​ជំនួប​រវាង​កម្ពុជា និង​វៀតណាម​៕


Tag:
 SEA Games
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com