កីឡាជាតិ
ជាតិ
U22 កម្ពុជា​ចាញ់​វៀតណាម ៤-០ ដោយ​សល់​ឱកាស​ដណ្តើម​មេដាយ​សំរឹទ្ធ​ជាមួយ​មី​យ៉ាន់​ម៉ា​
07, Dec 2019 , 8:52 pm        
រូបភាព
 ​ខ្សែប្រយុទ្ធ​កម្ពុជា រ៉ឹង ប៊ុន​ហៀ​ង ត្រូវបាន​រារាំង​ដោយ​ខ្សែការពារ​វៀតណាម Nguyen Thanh Chung និង Huynh Tan Sinh​។ រូបថត CAMSOC
​ខ្សែប្រយុទ្ធ​កម្ពុជា រ៉ឹង ប៊ុន​ហៀ​ង ត្រូវបាន​រារាំង​ដោយ​ខ្សែការពារ​វៀតណាម Nguyen Thanh Chung និង Huynh Tan Sinh​។ រូបថត CAMSOC
ដោយ: ថ្មីៗ
U22 កម្ពុជា ចាញ់​វៀតណាម ៤-០ នា​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​កីឡដ្ឋាន Rizal Memorial ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ លទ្ធផល​នេះ បាន​នាំ​ឲ្យ​កម្ពុជា​ខកខាន​ទៅកាន់​វ​គ្គ​ផ្តាច់ព្រ័ត្រ តែ​នៅសល់​ឱកាស​ដណ្តើម​មេដាយ​សំរឹទ្ធ​ជាមួយ​មី​យ៉ាន់​ម៉ា ខណៈ​វៀតណាម ត្រូវ​ប្រជែង​មេដាយមាស​ជាមួយ​ឥណ្ឌូណេស៊ី​។​



អត្ថបទទាក់ទង


​នៅ​តង់​ទីមួយ Ha Duc Chinh បាន​លើក​បាល់​ឲ្យ Nguyen Tien Linh តែ​ត​បញ្ចូល​ទី​គ្រាប់​ទីមួយ ហើយ Duc Chinh ខ្លួន បន្ថែម​បាន​២​គ្រាប់ នៅ​ពាក់កណ្តាល​តង់ និង​នាទី​បន្ថែម ដើម្បី​ឲ្យ​វៀតណាម នាំមុខ ៣-០​។ នៅ​នាទី​៦៩ Duc Chinh សម្រេចបាន​គ្រាប់ Hat-trick របស់ខ្លួន ដោយសារ​ការទា​ត់បាល់​ចេញពី​ជ្រុង​។ នៅចុងម៉ោង កម្ពុជាបានបាល់ប៉េណាល់ទី ប៉ុន្តែការស៊ុត​របស់ កែវ សុខផេង ត្រូវបាន​រារាំង ដោយអ្នកចាំទីវៀតណាម។

​ជ័យជម្នះ ៤-០ នេះ នាំ​ឲ្យ​វៀតណាម​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​ឥណ្ឌូណេស៊ី ដែល​បាន​យកឈ្នះ​មី​យ៉ាន់​ម៉ា ៤-២ នៅ​ម៉ោង​បន្ថែម​។ កម្ពុជា​ត្រូវ​តទល់​ជាមួយ​មី​យ៉ាន់​ម៉ា សម្រាប់​ការប្រកួត​ដណ្តើមយក​មេដាយ​សំរឹទ្ធ​។​

​ជំនួប​កម្ពុជា និង​មី​យ៉ាន់​ម៉ា ប្រព្រឹត្តទៅ​នា​ថ្ងៃ​អង្គារ ទី​១០ ខែធ្នូ នា​វេលា​ម៉ោង​៣​រសៀល នៅ​កីឡដ្ឋាន Rizal Memorial ដដែល មុន​ពេលដែល​វៀតណាម ត្រូវ​តទល់​ជាមួយ​ឥណ្ឌូណេស៊ី សម្រាប់​មេដាយមាស​។ គូ​ទាំងពីរ​សុទ្ធតែ​បាន​ជួបគ្នា​នៅក្នុង​ពូ​ល​រៀងៗ​ខ្លួន ដោយ​ក្នុង​ពូ​ល A មី​យ៉ាន់​ម៉ា ឈ្នះ​កម្ពុជា និង​វៀតណាម​ឈ្នះ​ឥណ្ឌូណេស៊ី ក្នុង​ពូ​ល B ជាមួយនឹង​លទ្ធផល ២-១ ដូចគ្នា​។​

​ជម្រើស U22 កម្ពុជា​៖ កែវ សុខ​សិលា (​អ្នកចាំទី​), កែន ច័ន្ទ​សុភ័ក្ត្រ​, យ៉ើ សា​ហ្វី​, អ៊ុក សុវណ្ណ​, ឆេង ម៉េង​, យ៉ើ មូស្លីម​, អ៊​ន ចាន់​ប៉ូ​លីន​, ម៉ៅ ពិសិដ្ឋ (​ជា វេស​លី ៧៩), ស៊ិន កក្កដា (​សេត រ៉​ស៊ី​ប ៦៩), រ៉ឹង ប៊ុន​ហៀ​ង​, កែវ សុខ​ផេង​៕



© រក្សាសិទ្ធិដោយ thmeythmey.com