កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖​កីឡាករ​គុន​ខ្មែរ ឡៅ ចិ​ត្រា​, វ៉ាន់ វឿន និង​ហ៊ឹម គឹម​រៀង បាន​មេដាយ​សំរឹទ្ធ​ម្នាក់​១
08, Dec 2019 , 10:30 am        
រូបភាព
ហ៊ឹម គឹម​រៀង បាន​ចាញ់​កីឡាករ​ថៃ Chittra Naruphon នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ រូបថត អគ្គនាយកដ្ឋានកីឡា
ហ៊ឹម គឹម​រៀង បាន​ចាញ់​កីឡាករ​ថៃ Chittra Naruphon នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ រូបថត អគ្គនាយកដ្ឋានកីឡា
ដោយ: រួបរួម
​ឈ្មោះ​កីឡាករ​គុន​ខ្មែរ ឡៅ ចិ​ត្រា​, វ៉ាន់ វឿន និង​ហ៊ឹម គឹម​រៀង ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​មេដាយ​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន បន្ទាប់ពី​ពួកគេ​បាន​ចាញ់​ការប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រៀងៗ​ខ្លួន កាលពី​ថ្ងៃ​សៅរ៍ ទី​៧ ខែធ្នូ កន្លងមក​។ មកដល់ពេលនេះ កម្ពុជា​កើន​មេដាយ​សរុប​២៧ ក្នុងនោះ​មាន​មាស​២ ប្រាក់​៤ និង​សំរឹទ្ធ​២១​។ ប្រដាល់សកល ក៏មាន​មេដាយ​សំរឹទ្ធ​២​ក្នុង​ដៃ​ផងដែរ ប៉ុន្តែ​មិនទាន់​ត្រូវបាន​បញ្ចូល​ក្នុង​តារាង​ផ្លូវការ​ឡើយ​។​



​បន្ទាប់ពី​បាន​យកឈ្នះ​កីឡាករ​ឡាវ Banxabeth Soubinh កីឡាករ​គុន​ខ្មែរ ឡៅ ចិ​ត្រា បាន​ចាញ់​កីឡាករ​ថៃ Khundam Norapat នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ទម្ងន់​៦៣.៥​គីឡូក្រាម​។

​កីឡាករ វ៉ាន់ វឿន បាន​យកឈ្នះ​កីឡាករ​វៀតណាម Nguyen Quang Huy ក្នុង​ទម្ងន់​៥៤​គីឡូក្រាម តែ​ចាញ់​កីឡាករ​ហ្វីលីពីន Lampacan Ariel Lee នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

​រីឯ​កីឡាករ ហ៊ឹម គឹម​រៀង បាន​ចាញ់​កីឡាករ​ថៃ Chittra Naruphon នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទម្ងន់​៤៨​គីឡូក្រាម​ផងដែរ​។​

មកដល់ពេលនេះ មេដាយ​ដែល​កម្ពុជា​ទទួលបាន​ផ្លូវការ​រួមមាន មាស​២ ប្រាក់​៤ សំរឹទ្ធ​២១ សរុប​២៧​មេដាយ​
​កីឡា Arnis៖ មាស ១ ប្រាក់​២ និង​សំរឹទ្ធ​១៧

-​កីឡាករ យ៉ុង ម៉េង​លី មាស​១ ប្រាក់​១
-​កីឡាការិនី ស៊ី​វ័​ន្ត សូ​នី​តា ប្រាក់​១ សំរឹទ្ធ​១
-​កីឡាការិនី បូ ច​ន្ធី សំរឹទ្ធ​២
-​កីឡាការិនី យស់ សញ្ច​នា សំរឹទ្ធ​២
-​កីឡាការិនី ខៀវ ចិន្តា​រ័ត្ន សំរឹទ្ធ​២
-​កីឡាករ ឌឹ​ប ង៉ែត សំរឹទ្ធ​២
-​កីឡាករ មឿ​ន ប៊ុនលី សំរឹទ្ធ​២
-​កីឡាករ សុខ ឈុន សំរឹទ្ធ​២
-​កីឡាករ  ឆេ​ម សីឡា សំរឹទ្ធ​២
-​កីឡាការិនី អេង ស៊ូ​ម៉ា​ឡា សំរឹទ្ធ​២

​កីឡា​ប៉េតង់​៖ មាស​១ ប្រាក់​១
-​ក្រុម​នារី​បី​ទល់​បី (​ស្រ៊ាង សុរ៉ា​ឃីម​, ឃួន យ៉ា​រី​, ដួង ឌី​ណា និង​វង ចន្ថា​) មេដាយមាស ១
-​វាយ​គូ​បុរស (​សុខ ចាន់​មាន និង​យ៉ែម បូរ៉ា​) មេដាយប្រាក់​១

​កីឡា​សី​ប៉ាក់​តា​ក្រ (​សីដក់​)៖ ប្រាក់​១
-​ក្រុម​បុរស (​នុត វិសាល​, ហេង រ៉ាវុធ​, ហួត សុ​វុត្ថា​, ឈន សុខុម​, ឈុំ ហាប់​ឈុន​, ជាតិ ខេមរិន្ទ​) ប្រាក់​១

គុន​ខ្មែរ​៖ សំរឹទ្ធ​៣
-​កីឡាករ ឡៅ ចិ​ត្រា សំរឹទ្ធ​១
-​កីឡាករ វ៉ាន់ វឿន សំរឹទ្ធ​១
-​កីឡាករ ហ៊ឹម គឹម​រៀង សំរឹទ្ធ​១

​សូ​ហ្វ​តិ​ន្នី​ស​៖ សំរឹទ្ធ​១
-​កីឡាការិនី ម៉េ​ត ម៉ា​រី​យ៉ាន សំរឹទ្ធ​១

​រង់ចាំ​ពិធី​បំពាក់​ផ្លូវការ​៖
​ប្រដាល់សកល​៖ សំរឹទ្ធ​២

-​កីឡាករ សៅ រង្សី សំរឹទ្ធ​១
-​កីឡាករ ស៊ីវ សុង​ម៉េង សំរឹទ្ធ​១



Tag:
 ស៊ីហ្គេម
  SEAGames
  គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com