ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ចំណាយ​ទឹកប្រាក់​២​ពាន់​លាន​ដុល្លារ នឹង​រួចរាល់​នៅ​ឆ្នាំ​២០២២
08, Dec 2019 , 10:59 pm        
រូបភាព
ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ដែល​កសាង​ឡើងបាន៧,៣០ ភាគរយ រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ដែល​កសាង​ឡើងបាន៧,៣០ ភាគរយ រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ ដែលមាន​ប្រវែង​១៩០​គីឡូម៉ែត្រ ដែល​ចាប់ផ្តើម​កសាងឡើង​នៅ​ខែមីនា ឆ្នាំ​២០១៩​នេះ នឹង​ចំណាយ​ទឹកប្រាក់​ចំនួន​២​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​នឹង​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០២២​។ គិត​ត្រឹម​ខែវិច្ឆិកា​នេះ គឺ​សម្រេចបាន​៧,៣០ ភាគរយ​ហើយ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​
 
 លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​៨ ខែធ្នូ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង និង​អ្នកជំនាញ បច្ចេកទេស តំណាង​ក្រុមហ៊ុន​សាងសង់ ដើម្បី​ចុះ​ពិនិត្យ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​។ 
 
​ការកសាង​ផ្លូវ​ល្បឿន​លឿន​នេះ ត​ភ្ជាប់​ពី​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រហូតដល់​ខេត្ត​ព្រះសីហនុ ដែលមាន​គន្លង​ផ្លូវ​៤​គន្លង ទទឹង ២៤,៥​ម៉ែត្រ ផ្លូវបំបែក​ទិស​៧​កន្លែង កន្លែង​ឈប់សម្រាក​ចំនួន​៣​កន្លែង ចំណតរថយន្ត​១​កន្លែង មណ្ឌល​ប្រតិបត្តិការ​និង​ថែទាំ​ចំនួន​៤​កន្លង ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន​៤០​កន្លែង​។ 
 
​ស្ពាន​តូច​ចំនួន​៥​កន្លែង ដែល​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រមាណ ៨,៣ គីឡូម៉ែត្រ ខេត្តកណ្តាល​ប្រវែង​ប្រមាណ ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ​ប្រវែង​ប្រមាណ ៨០,៨​គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង​ប្រមាណ ១,៩២ គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​ប្រវែង​ប្រមាណ ៨៩,៨៩​គីឡូម៉ែត្រ​៕   
 
 

Tag:
 ផ្លូវ​ល្បឿន​លឿន
© រក្សាសិទ្ធិដោយ thmeythmey.com