កីឡាជាតិ
ជាតិ
កម្ពុជាកើនមេដាយស៊ីហ្គេមដល់៣០ ដោយកីឡាការិនីតេក្វាន់ដូបន្ថែមមាស១ និងប្រាក់២ ប្រភពរូបថត៖ Yim Vathana/CAMSOC និងអគ្គនាយកដ្ឋានកីឡា
× មកដល់ពេលនេះ កម្ពុជាទទួលបានមេដាយផ្លូវការចំនួន៣០រួមមាន មាស៣ ប្រាក់៦ សំរឹទ្ធ២១ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅហ្វីលីពីន។ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ជាអ្នកដណ្តើមបានមេដាយមាសទី៣សម្រាប់ បន្ទាប់ពីមិត្តជម្រើសជាតិតេក្វាន់ដូ២នាក់ទៀត គឺកីឡាការិនីខ្មែរ-អាមេរិក Cassandra Nicole Tubbs និង ឈឿង អាលីហ្សា ទទួលបានមេដាយប្រាក់រៀងៗខ្លួន។ មេដាយសំរឹទ្ធចំនួន៣ពីកីឡាគុនខ្មែរក៏ត្រូវបានបញ្ចូលក្នុងតារាងផងដែរកាលពីម្សិលមិញ ខណៈមេដាយសំរឹទ្ធ៥ទៀតពីប្រដាល់សកលរង់ចាំពិធីបំពាក់ផ្លូវការ។
គិតត្រឹមថ្ងៃទី៨ ខែធ្នូ មេដាយដែលកម្ពុជាទទួលបានផ្លូវការមាន៣០ (មាស៣ ប្រាក់៦ សំរឹទ្ធ២១)
កីឡា Arnis៖ មាស ១ ប្រាក់២ និងសំរឹទ្ធ១៧
-កីឡាករ យ៉ុង ម៉េងលី មាស១ ប្រាក់១
-កីឡាការិនី ស៊ីវ័ន្ត សូនីតា ប្រាក់១ សំរឹទ្ធ១
-កីឡាការិនី បូ ចន្ធី សំរឹទ្ធ២
-កីឡាការិនី យស់ សញ្ចនា សំរឹទ្ធ២
-កីឡាការិនី ខៀវ ចិន្តារ័ត្ន សំរឹទ្ធ២
-កីឡាករ ឌឹប ង៉ែត សំរឹទ្ធ២
-កីឡាករ មឿន ប៊ុនលី សំរឹទ្ធ២
-កីឡាករ សុខ ឈុន សំរឹទ្ធ២
-កីឡាករ ឆេម សីឡា សំរឹទ្ធ២
-កីឡាការិនី អេង ស៊ូម៉ាឡា សំរឹទ្ធ២
កីឡាតេក្វាន់ដូ៖ មាស១ ប្រាក់២
-កីឡាការិនី ស៊ន សៀវម៉ី មេដាយមាស១
-កីឡាការិនី Cassandra Nicole Tubbs មេដាយប្រាក់១
-កីឡាការិនី ឈឿង អាលីហ្សា មេដាយប្រាក់១
កីឡាប៉េតង់៖ មាស១ ប្រាក់១
-ក្រុមនារីបីទល់បី (ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី, ដួង ឌីណា និងវង ចន្ថា) មេដាយមាស ១
-វាយគូបុរស (សុខ ចាន់មាន និងយ៉ែម បូរ៉ា) មេដាយប្រាក់១
កីឡាសីប៉ាក់តាក្រ (សីដក់)៖ ប្រាក់១
-ក្រុមបុរស (នុត វិសាល, ហេង រ៉ាវុធ, ហួត សុវុត្ថា, ឈន សុខុម, ឈុំ ហាប់ឈុន, ជាតិ ខេមរិន្ទ) ប្រាក់១
គុនខ្មែរ៖ សំរឹទ្ធ៣
-កីឡាករ ឡៅ ចិត្រា សំរឹទ្ធ១
-កីឡាករ វ៉ាន់ វឿន សំរឹទ្ធ១
-កីឡាករ ហ៊ឹម គឹមរៀង សំរឹទ្ធ១
សូហ្វតិន្នីស៖ សំរឹទ្ធ១
-កីឡាការិនី ម៉េត ម៉ារីយ៉ាន សំរឹទ្ធ១
***រង់ចាំពិធីបំពាក់ផ្លូវការ៖
ប្រដាល់សកល៖ សំរឹទ្ធ៥
-កីឡាករ សៅ រង្សី សំរឹទ្ធ១
-កីឡាករ ស៊ីវ សុងម៉េង សំរឹទ្ធ១
-កីឡាករ យ៉ុន ដារ័ត្ន សំរឹទ្ធ១
- កីឡាការិនី នៅ ស្រីពៅ សំរឹទ្ធ១
- កីឡាការិនី វី ស្រីខួច សំរឹទ្ធ១៕
Tag:
ស៊ីហ្គេម
SEAGames
តេក្វាន់ដូ
© រក្សាសិទ្ធិដោយ thmeythmey.com