កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ី​ហ្គេម​៖ ទីបំផុត ទី​ម័​រ​ខាងកើត​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​១​ហើយ​
09, Dec 2019 , 12:07 pm        
រូបភាព
​ទីបំផុត​ទៅ កីឡាករ Quintas da Silva Jose Barreto បា​នរក​មេដាយ​ដំបូង​ឲ្យ​ទី​ម័​រ​ខាងកើត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩​នេះហើយ ក្នុង​វិញ្ញាសា​ប្រដាល់សកល​។ Jose Barreto ប្រកួត​ចាញ់​កីឡាករ​ថៃ Ammarit Yaodam ក្នុង​ប្រភេទ​ទម្ងន់​ស្រាល​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​៨ ធ្នូ ដោយ​ទទួលបាន​មេដាយ​សំរឹទ្ធ​។​


 
Jose Barreto បាន​ក្លាយជា​អត្ត​ព​លិ​ក​របស់​ទី​ម័​រ​ខាងកើត​ដំបូង​គេ​ដែល​រកបាន​មេដាយ​សំរឹទ្ធ ចាប់តាំងពី​បើក​ការប្រកួត​កីឡា​អាស៊ាន​លើក​ទី​៣០ ជា​ផ្លូវការ​នៅ​ហ្វី​ពី​ន​អស់​រយៈពេល​៩​ថ្ងៃ​មកហើយ​នោះ​។​


 
​បើ​ទោះ​ចាញ់​កីឡាករ​ថៃ Yaodam ដោយ​ពិន្ទុ​ក្នុង​លទ្ធផល ១-៤ ប៉ុន្តែ Jose Barreto នៅតែ​ធានាបាន​មេដាយ​សំរឹទ្ធ ពោលគឺ​សំរឹទ្ធ​ផ្ទួន​សម្រាប់​វិញ្ញាសា​ប្រដាល់សកល​ប្រភេទ​ទម្ងន់​៥២​គីឡូ​នេះ​។​
 
​ក្តីរំភើប​រីករាយ​មិន​ត្រឹមតែ​កើតឡើង​ចំពោះតែ​សមី​កីឡាករ​ខ្លួនឯង និង​ជនរួមជាតិ​ទី​ម័​រ​ខាងកើត​ប៉ុណ្ណោះ​ឡើង ប៉ុន្តែ​មេដាយ​សំរឹទ្ធ​មួយ​នេះ​ក៏បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ហ្វីលីពីន​ដែលជា​ម្ចាស់ផ្ទះ​បង្ហាញ​ក្តីសប្បាយ​រីករាយ និង​អបអរ​ពី​ការ​ឈ្នះ​នេះដែរ​។ 
 ក្នុងអំឡុងពេល Jose Barreto ប្រកួត អ្នកគាំទ្រ​ហ្វី​ពី​ន​យ៉ាងច្រើន​ទៅ​អង្គុយ​ទស្សនា ដើម្បី​គាំទ្រ​រូបគេ​ក្នុងនាម​ជា​អត្ត​ព​លិ​ក​របស់​ទី​ម័​រ​ខាងកើត​។​
 
​មិនតែប៉ុណ្ណោះ អ្នកគាំទ្រ​ហ្វីលីពីន​រាប់រយ​នាក់​ផ្សេងទៀត​បាន​ប្រមូល​ផ្តុំគ្នា​នៅឯ​កីឡដ្ឋាន Ninoy Aquino ក្នុង​ក្រុង​ម៉ានីល​ដើម្បី​បន្ត​គាំទ្រ​ដល់​អត្ត​ព​លិ​ក​ទី​ម័​រ​ខាងកើត​កីឡាការិនី Amorin Imbrolia Araujo dos Reis ខណៈដែល​នាង​បាន​ចូលរួម​ប្រកួត​វិញ្ញាសា​តេ​ក្វាន់​ដូ​។ អ្នកគាំទ្រ​ហ្វីលីពីន សង្ឃឹមថា​កីឡាការិនី Araujo dos Reis នឹង​អាច​រកបាន​មេដាយ​សំរឹទ្ធ​មួយទៀត​សម្រាប់​ទី​ម័​រ​ខាងកើត​ក្រោយ​ចប់​ព្រឹត្តិការណ៍​កីឡា​នេះ​៕

Tag:
 SEA Games
  ទី​ម័​រ​ខាងកើត​
  Quintas da Silva Jose Barreto
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com