ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ទោះ​មាន​ឡាន​ទំនើប តែ​លោក ភឹ​ន​ប៊ុណ្ណា​រិ​ទ្ធ តែង​ជិះ​រថយន្ត Mercedes បុរាណ​របស់ខ្លួន​រាល់ថ្ងៃ​
09, Dec 2019 , 7:39 pm        
រូបភាព
​លោក ស្រី ភឹ​ន​ប៊ុណ្ណា​រិ​ទ្ធ ជា​ម្ចាស់​រថយន្ដ MERCEDES BENZ ម៉ូ​ឌែ​ល 123 សេរី 300 D turbodiesel ផលិត​ឆ្នាំ​១៩៨០​។ ជា​ម្ចាស់​មន្ទីរពេទ្យ​ខេមរបុត្រ នៅ​រាជធានី​ភ្នំពេញ លោក ស្រី ភឹ​ន​ប៊ុណ្ណា​រិ​ទ្ធ មាន​រថយន្ត​ដល់​ទៅ​២​គ្រឿង ក៏ប៉ុន្តែ​លោក​តែងតែ​បើកបរ​ឡាន​ដ៏​ចំណាស់​នេះ​ជាប្រចាំ ដោយសារ​ចូលចិត្ត​រថយន្ដ​បុរាណ​។ លោក ភឹ​ន​ប៊ុណ្ណា​រិ​ទ្ធ បាន​អះអាងថា​៖«​ខ្ញុំ​មាន​២ ជិះ​រាល់ថ្ងៃ ពេលដែល​ទៅធ្វើ​ការ​គឺ​ខ្ញុំ​ជិះឡាន​ផ្សេង ហើយ​ពេលដែល​ផុតពី​ការងារ ត្រូវ​ទៅនេះ ទៅនោះ​តិចតួច គឺ​ខ្ញុំ​ជិះ MERCEDES​។ ជិះ​ទាំង​២»​។​

 
​លោក ភឹ​ន​ប៊ុណ្ណា​រិ​ទ្ធ លោក​នៅតែ​យានយន្ដ​បែបនេះ​ពិបាក​ជួសជុល ដូច្នេះ​លោក​ឆ្លៀត​គ្រប់​ឱកាស​ទិញ​គ្រឿងបន្លាស់​ត្រូវ​នឹង MERCEDES BENZ 123 មិន​ថា​ក្នុងប្រទេស ឬ​ក្រៅប្រទេស​។ 
 
​ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ស្រី ភឹ​ន​ប៊ុណ្ណា​រិ​ទ្ធ ដូចតទៅ​៖


 















Tag:
 រថយន្ត​
 ​យានយន្ត​
  Mercedes
© រក្សាសិទ្ធិដោយ thmeythmey.com