រថយន្ត
អន្តរជាតិ
លោក Elon Musk ត្រូវគេ​ប្រទះឃើញ​បើករថយន្ត Cybertruck នៅ Los Angeles
09, Dec 2019 , 8:19 pm        
រូបភាព
ដោយ:
​សហ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla លោក Elon Mush ត្រូវបាន​គេ​ប្រទះឃើញ បើកបរ​រថយន្ត Cybertruck ក្នុង​ទីក្រុង Los Angeles នៃ​រដ្ឋ កាលីហ្វ័រ​នី​ញ៉ា ។ គេ ជឿជាក់ថា នេះ​គឺជា​រថយន្ត​គំរូ​ដើម​ដូចគ្នា ដែល​លោក Musk បានដាក់​បង្ហាញ​ទៅកាន់​ពិភពលោក កាលពី​ចុងខែ វិច្ឆិកា កន្លងទៅ​។

 
​រូបភាព និង​វីដេអូ ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ក្នុង​សប្តាហ៍​នេះ បាន​បង្ហាញថា លោក Musk​ត្រូវបាន​គេ​ប្រទះឃើញ​កំពុង​បើកបរ​រថយន្ត Tesla Cybertruck ហើយ​បាន​ចូលទៅ​បរិភោគ​អាហារ​នៅក្នុង​ភោគ​ជនី​យ​ដ្ឋា​ន​មួយ​ឈ្មោះ Nobu នៅ​ក្រុង LA ។ 
 
 
​សាក្សី​ម្នាក់ បាន​អះអាងថា ប្រធាន​ផ្នែក​រចនា​របស់​ក្រុមហ៊ុន Tesla លោក Franz von Holzhausen ក៏​ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ហាង​អាហារ​នោះ​ផងដែរ​។ ជាធម្មតា លោក Musk រៀងរាល់ថ្ងៃ បើកបរ​រថយន្ត ម៉ូ​ឌែ​ល S ។ កាលពីដើមឆ្នាំ​២០១៩​នេះ លោកនាយក​ប្រតិបត្តិ​រូបនេះ ធ្លាប់បាន​អះអាងថា រថយន្ត Cybertruck គឺជា​ផលិតផល​សំណព្វចិត្ត​របស់លោក ដែល​ជិត​មកដល់​ពី​ក្រុមហ៊ុន Tesla ។​
 
​សូមបញ្ជាក់ថា នេះ​គឺជា​លើកដំបូង​ដែល​សាធារណជន​បានឃើញ​ជាក់ស្តែង​នូវ​រថយន្ត​ដែលមាន​ការ​រចនា​បែប​អនាគត ហើយ​វា​ក៏​ជា​រថយន្ត​អគ្គិសនី​ទៀតផង​។ ជាមួយ​ទ្រង់ទ្រាយ​ប្លែក​ដាច់​គេ រថយន្ត Cybertruck មាន​ប្រវែង​៥,៨៨​ម៉ែត្រ និង​មាន​៦​កៅអី ។ រថយន្ត​នេះ ត្រូវបាន​ដាក់​ឲ្យ​បញ្ជា​ទិញ​ជាមុន ក្នុងតម្លៃ​ចន្លោះ​ពី ៣៩ ៩៩០ ដល់ ៦៩ ៩៩០ ដុល្លារ ៕



Tag:
 Elon Musk
  Cybertruck
  រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com