រថយន្ត
អន្តរជាតិ
មក​មើល​រថយន្ត «Self-driving» ដែល​ដឹក​អត្ត​ព​លិ​កនៅ​ស៊ី​ហ្គេម​លើក​ទី​៣០
09, Dec 2019 , 8:59 pm        
រូបភាព
ដោយ: ធីតា
​រថយន្ត​ដែល​បើកបរ​ដោយ​ខ្លួនឯង «Self-driving» ត្រូវដាក់​ដំណើរការ​សម្រាប់​ដឹក​អត្ត​ព​លិ​កនា​ជុំវិញ​ក្រុង New Clark City នា​អំឡុង​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​។ បើតាម​ការផ្សាយ​របស់ Manila Bulletin រថយន្ត​ដែលមាន​ចំនួន​៣​គ្រឿង​នេះ ស្ថិតក្នុង​ដំណើរការ​សាក​ល្បក​៣​ខែ​។​

 
​បង្កើត​ដោយ​ក្រុមហ៊ុន​អាមេរិក COAST Autonomous រថយន្ត​ប្រភេទ Coast P-1 អាច​ផ្ទុក​អ្នកដំណើរ​១៤​នាក់​។ វា​ជា​ប្រភេទ​រថយន្ត​ល្បឿន​យឺត ដែល​អាចដឹកនាំ​អត្ត​ព​លិ​ក​ពី​ភូមិ​កីឡា ទៅ​កីឡដ្ឋាន​សម្រាប់​អត្ត​ព​លិ​ក និង​មជ្ឈមណ្ឌល​ហែល​ទឹក ដែលមាន​ការប្រកួត​ជាង​២០០​។ 

 
 
​អាជ្ញាធរ​ទទួលបន្ទុក​ផ្នែក​បន្លាស់​ប្តូរ និង​អភិវឌ្ឍន៍​ឧស្ម័ន (BCDA) បាន​អះអាង​ផងដែរ កន្លងមក រថយន្ត Self-driving ប្រភេទ​អគ្គិសនី​នេះ ក៏​បម្រើ​ការដឹក​ក្រុម​អ្នកគាំទ្រ​កីឡា​ផងដែរ​។ រថយន្ត​នេះ ប្រើប្រាស់​ប្រព័ន្ធ​ផែនទី​បច្ចេកវិទ្យា High-Definition 3D ហើយ​អាច​រត់​បាន​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។​
 
​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ទីក្រុង​ឆ្លាត របស់​អាជ្ញាធរ​ហ្វីលីពីន និង​ដើម្បី​បង្ហាញ​បណ្តា​ប្រទេស​អាស៊ាន​ដទៃទៀត នា​រយៈពេល​១២​ថ្ងៃ​ពេញ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដែល​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១១ ខែធ្នូ​៕

© រក្សាសិទ្ធិដោយ thmeythmey.com