ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាលាឧទ្ធរណ៍ យល់ព្រម​ឲ្យ​យក​រឿងក្តី​លោក កឹម សុខា ទៅ​ជំនុំជម្រះ​
09, Dec 2019 , 5:12 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​បញ្ចប់​សវនាការ​នា​រសៀល​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ សាលាឧទ្ធរណ៍ យល់ស្រប​នឹង​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងការ​បញ្ជូន​សំណុំរឿង​របស់លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ជំនុំជម្រះ​។ ក្នុងន័យនេះ សាលាឧទ្ធរណ៍ បាន​បដិសេធ​នឹង​សំណើ​របស់​សហ​មេធាវីរ​ប​ស់លោក កឹម សុខា ដែល​សុំ​ជំទាស់​នឹង​ការបញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​។


 
​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បាន​សេចក្តីថ្លែងការណ៍​ភ្លាម ដើម្បី​បញ្ជាក់​ពី​ហេតុផល​របស់​សាលាឧទ្ធរណ៍ ក្នុងការ​បដិសេធ​នឹង​បណ្តឹងសុំ​ជំទាស់​របស់​សហការ​មេធាវី​។ អ្នកនាំពាក្យ បកស្រាយ​ថា បណ្តឹង​របស់​សហ​មេធា​វី មិនអាច​ទទួលយកបាន​ឡើយ ព្រោះ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ពុំ​អនុញ្ញាត ឲ្យ​ធ្វើ​បណ្តឹងឧទ្ធរណ៍ ដើម្បី​ជំទាស់​នឹង​ដីកា​ដំណោះស្រាយ​របស់​ចៅក្រម​ស៊ើបសួរ ក្នុងការ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​នោះទេ​។ 
 
​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាន់​សំណុំរឿង​លោក កឹម សុខា បានប្រកាស​បិទ​ការ​ស៊ើបសួរ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា​។ នៅ​ថ្ងៃទី​២ ខែធ្នូ ចៅក្រម​ស៊ើបសួរ សម្រេច​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ តែ​មិនទាន់​កំណត់​កាលបរិច្ឆេទ​នោះទេ​។ 
 
​ទម្រាំ​ត្រូវបាន​បញ្ជូនទៅ​ជំនុំជម្រះ ចៅក្រម​ស៊ើបសួរ បាន​ចំណាយពេល​ដល់​ទៅ​២​ឆ្នាំ ក្នុងការ​ស៊ើបសួរ​លើ​សំណុំរឿង​លោក លោក កឹម សុខា​។ លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ចូលទៅ​ចាប់​ក្នុង​គេហដ្ឋាន នៅ​ថ្ងៃទី​៣ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​ដឹក​យកទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ក្រោម​បទ​ចោទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បររទេស ដែល​សំដៅថា​លោក លួច​ទៅ​សហការ​ការ​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​៕ 

Tag:
 ​កឹម សុខា​
  សាលា​ឪ​ទ្ធ​រណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com