ជាតិ
រថយន្ត
អត្ថបទពាណិជ្ជកម្ម
ចូលរួមបរិច្ចាគឈាម សង្គ្រោះជីវិតមនុស្សដោយគ្មានការរើសអើង ជាមួយក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា
× ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា និងដៃគូសារព័ត៌មានផ្លូវការរួមមានសារព័ត៌អេឡិចត្រូនិកថ្មីៗ ហ្វ្រេសញ៉ូវ និងវិទ្យុប្រជាជនដើម្បីប្រជាជន 91មេហ្គាហឺត មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសមាគមន៍អ្នកផ្តល់ឈាមកម្ពុជាទាំងអស់ បានសហការគ្នាបង្កើតកម្មវិធីបរិច្ចាគឈាមសប្បុរសធម៌ ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ និងសង្គ្រោះជីវិតមនុស្សដោយគ្មានការរើសអើង»។
កម្មវិធីនេះ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៣រសៀល នៅក្នុងអគារតាំងបង្ហាញរថយន្ត មើស៊ីឌីស-បិនស៍ ដែលស្ថិតបណ្តោយវិថីសម្តេច ហ៊ុន សែន ឬផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សប្បុរសជនអាចចូលរួមបរិច្ចាគឈាមជាមួយបាន ដោយគ្រាន់តែអញ្ជើញមកចុះឈ្មោះជាមួយ ក្រុមហ៊ុន ស្តារ អូតូ ឬចុះឈ្មោះជាមួយសមាគមន៍អ្នកផ្តល់ឈាមកម្ពុជា ឬក៏អញ្ជើញមកក្រុមហ៊ុន ស្តារ អូតូ ដោយផ្ទាល់ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។
ជាថ្មីម្តងទៀត ក្រុមហ៊ុន ស្តារ អូតូ សូមអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ទាំងអស់ និងប្រជាជនគ្រប់ជាតិសាសន៍ សូមចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាមួយ Mercedes-Benz ឲ្យបានច្រើន ព្រោះការផ្តល់ឈាម គឺជាការផ្តល់នូវក្តីស្រឡាញ់ដែលមិនអាចកាត់ថ្លៃបាន ហើយថែមទាំងបានសង្គ្រោះជីវិតមនុស្សទូទៅដោយគ្មានការរើសអើងថែមទៀតផង។ គ្រប់ដំណក់ឈាមរបស់លោកអ្នក សង្គ្រោះជីវិតមនុស្សបានមួយនាក់ ឬច្រើននាក់។ ដំណក់ឈាម ដំណក់ជីវិត!។
ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីសង្គ្រោះជីវិតមនុស្សដោយគ្មានការរើសអើងជាមួយក្រុមហ៊ុន ស្តារ អូតូ ខេមបូឌាទាំងអស់គ្នា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។ អ្នកចូលរួមបរិច្ចាគឈាម ក៏នឹងទទួលបានកាដូអនុស្សាវរីយ៍ អាហារសម្រន់ និងភេសជ្ជៈសម្រាប់ទទួលទានដោយឥតគិតថ្លៃផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងសូមទំនាក់លេខ ០១៧ ២៣១ ៤៨៨៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com