ពីនេះ ពីនោះ
«​សំឡេង​» មិនមែន​«​សំលេង​»​ឬ​«​សម្លេង​»​ទេ​
11, Dec 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​រហូតមកដល់​សព្វថ្ងៃ​នេះ ពាក្យ​ទាំងនេះ នៅតែមាន​អ្នក​ប្រើ​មិនទាន់​ត្រឹមត្រូវ​នៅឡើយ​ទេ​។ តាម​ការបញ្ជាក់​ពី​វចនានុក្រម​សម្តេច ជួន ណាត ពាក្យ​«​សំឡេង​»​តែមួយគត់​ដែលជា​ពាក្យ​ត្រឹមត្រូវ ហើយ​ពលរដ្ឋ​គួរតែ​អនុវត្ត​ប្រើពាក្យ​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។​



​មិនមែន​មានតែ​ពាក្យ «​សំឡេង​» តែមួយ​ប៉ុណ្ណោះ​នោះទេ​ដែល​ពលរដ្ឋ​ប្រើ​ខុស សូម្បី​ពាក្យ​ដទៃទៀត​ក៏​ពលរដ្ឋ​ប្រើ​មិនទាន់​ឯកភាពគ្នា​នៅឡើយ​ទេ​។ 
 
​ពាក្យ​ទាំងនោះ​មានដូចជា សំលាញ់ ឬ​សំឡាញ់​, កំសាន្ត​,​ក​ម្លោះ​, កំពស់​,​កំរិត​,​តំរូវ​, ច​រិ​ក ឬ​ចរិត​,​ចំការ​,​ចំរើន​, ចំនុច​,​ចំងាយ​, ជ័យជំនះ​។ ពាក្យ​ដែល​ត្រូវ គឺ​សរសេរ​ជា សម្លាញ់​, កម្សាន្ត​,​កំលោះ​, កម្ពស់​,​កម្រិត​,​តម្រូវ​, ចរិត​, ចម្ការ​,​ចម្រើន​,​ចំណុច​,​ចម្ងាយ​, ជ័យជម្នះ អ៊ីចេះ​វិញ​ទើប​ត្រឹមត្រូវ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com