កីឡាជាតិ
ជាតិ
សោកស្តាយ! U22 កម្ពុជាខកឱកាស​បាន​មេដាយសំរឹទ្ធ ក្រោយប៉េណាល់ទីចាញ់មីយ៉ាន់ម៉ា
10, Dec 2019 , 5:06 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា រងនូវ​ការ​ខក​ចិត្ត​ក្រោយ​ទាត់​ប៉េណាល់ចាញ់​​មី​យ៉ាន់​ម៉ា​នា​ការប្រកួត​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។ ៩០​នាទី​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ហើយមីយ៉ាន់ម៉ា បានទាត់បាល់ប៉េណាល់ទីឈ្នះ​ ៥-៤​។​



​បន្ទាប់ពី​លោក​អាជ្ញាកណ្តាល​តៃវ៉ាន់ Chen Hsin-chuan ផ្លុំ​កញ្ចែ​ផ្តើម​ការប្រកួត កីឡាករ​កម្ពុជា​បាន​បញ្ជូន​បាល់​ឲ្យ​គ្នា​រហូតដល់​ទៅ​៧​ប៉ះ ដោយ សៀង ច​ន្ធា ជា​អ្នក​ស៊ុត​ចុងក្រោយ​ដែល​ជួយ​ឲ្យ​កម្ពុ​ជានា​មុខ ១-០ ត្រឹម​១៧​វិនាទី​ដំបូង​។

៨​នាទី​ក្រោយមក Mann Aung Kaung បាន​វាយបក​តាម​ស្មើ​សម្រាប់​មី​យ៉ាន់​ម៉ា មុនពេល​ដែល Myat Kaung Khant រកបាន​គ្រាប់​នាំមុខ​កម្ពុជា ២-១ នៅ​នាទី​៣៥​។ នៅ​ចុង​តង់​ទីមួយ ស៊ិន សុ​ផា​ណាត់ ដែល​នាំ​ឈរ​ដាច់​តែម្នាក់ឯង ខក​ឱកាស​តាម​ស្មើ​សម្រាប់​កម្ពុជា​។​

​ឈានដល់​នាទី​៧២ កម្ពុជា​មានឱកាស​បាល់​ពិន័យ​ពី​ចម្ងាយ ហើយ កែវ សុខ​ផេង បាន​ទាត់​បាល់​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អ ដែល​នាំ​ឲ្យ​មាន​លទ្ធផល​ស្មើ ២-២​។​

ការប្រកួតឈាន​ដល់ការសម្រេចបាល់ប៉េណាល់ទី ហើយមីយ៉ាន់ម៉ាឈ្នះ ៥-៤។

​ជម្រើស​កម្ពុជា​៖ កែវ សុខ​សិលា (​អ្នកចាំទី​), សេត រ៉​ស៊ី​ប​, ទេស សម្បត្តិ​, អ៊ុក សុវណ្ណ​, សឿត បារាំង​, ស៊ិន សុ​ផា​ណាត់ (​រ៉ឹង ប៊ុន​ហៀ​ង ៥៣), អន ចាន់​ប៉ូ​លីន (​យ៉ើ មូស្លីម ៥០), អ៊ិន សូ​ដា​វីដ​, កាន់ ពិសាល​, សៀង ច​ន្ធា (​ម៉ៅ ពិសិដ្ឋ ៨២), កែវ សុខ​ផេង​៕




© រក្សាសិទ្ធិដោយ thmeythmey.com