កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន៖ ជារឿងអកុសលដែលលាបពណ៌ និងបន្ទោស កែវ សុខផេង ពេលចាញ់
11, Dec 2019 , 8:50 am        
រូបភាព
ភ្នំពេញ​៖ ជា​រឿង​អកុសល​មួយដែល​កីឡាករ​កែវ សុខផេង រង​ការបន្ទោស និង​លាបពណ៌ បន្ទាប់​កម្ពុជា បាន​ចាញ់មីយ៉ាន់ម៉ា ដោយ​បាល់​ប៉េណាល់ទី​នាការប្រកួត​ដណ្តើម​យក​លេខ៣ព្រឹត្តិការណ៍កីឡា​ស៊ីហ្គេម​​។ នេះ​ជាការ​លើកឡើង​របស់ សម្តេច ហ៊ុន សែន ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) នា​ព្រឹក ថ្ងៃទី​១១​ធ្នូ​។ សម្តេច បាន​បញ្ជាក់ថា វិស័យ​កីឡា គឺ តែងតែ​មានការ​ចាញ់​-​ឈ្នះ វា​ជា​រឿង​ធម្មតា​។​



អត្ថបទទាក់ទង



ប្រមុខ​រដ្ឋាភិបាល បាន​ថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីមាន​ករណី​រើសអើងពីសំណាក់អ្នករិះគន់មួយចំនួនតូច ទៅ​លើ​ កែវ សុខផេង ក្រោយពេល​ដែល​ កីឡាកររូបនេះ ទាត់បាល់ប៉េណាល់ទីមិន​បាន​សម្រេចនាជំនួប​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រជាមួយវៀតណាម ដែលបាននាំមុខកម្ពុជា ៤-០ ទៅហើយ។ ក្រុមអ្នករិះគន់ដែលមិនយល់ពីកីឡា បានផ្សាភ្ជាប់កែវ សុខផេង ទៅនឹងគ្រួសារខាងម្តាយដែលមាន​ឈាមជ័រវៀតណាម៕

Tag:
 ស៊ីហ្គេម
  SeaGames
© រក្សាសិទ្ធិដោយ thmeythmey.com