ជាតិ
អត្ថបទពាណិជ្ជកម្ម
សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាននិងកំពុង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​
11, Dec 2019 , 9:15 am        
រូបភាព
​បច្ចុប្បន្ននេះ វិស័យ​អចលនទ្រព្យ បាន​នឹង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់ នៅក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា ដែល​ជាក់ស្តែង​ការរីកចម្រើន​នៃ​វិស័យនេះ គឺ​បាននិងកំពុង​ទាក់ទាញ​ការវិនិយោគ ពី​សំណាក់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​។ ជាមួយគ្នានេះ វត្តមាន​របស់​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ដែល​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៦ គឺ​ដើម្បី​ចូលរួមចំណែក​ក្នុង​តម្រូវការ នៃ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជំនាញ​ផ្នែក​អចលនទ្រព្យ ក៏ដូចជា​ក្នុង​គោលបំណង​ពង្រីក​ការសហការ ក្នុងការ​វិនិយោគ និង​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។​
 
​កម្មវិធី រាត្រី​ជួបជុំ​សមាជិកសមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៩​កន្លង​ថ្មីៗ​នេះ បានរៀបចំ​ឡើង ដើម្បី​ជាការ​អបអរសាទរ ដល់​ការសម្រេចបាន​នូវ​លទ្ធផល​គួរ​ជាទី​មោ​ទក ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ប្រធាន​សមាគម​អ្នកជំនាញ​អចល​ទ្រព្យ​កម​ម្ពុ​ជា​សម្រាប់​អាណត្តិ​ថ្មី ២០២០​។ 


 
​លោក ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា កម្មវិធី​ជួបជុំ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា  គឺជា​ផ្នែក​មួយ​ក្នុងការ​ចូលរួម​ចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធន៍ ក៏ដូចជា​ការផ្លាស់ប្តូរ​គំនិត​យោបល់​នានា ដើម្បី​បង្កើន​នូវ​ទំនាក់ទំនង​ល្អ​រវាង​គ្នា​និង​គ្នា ផ្នែក​ធុរកិច្ច​នៅលើ​វិស័យ​អចលនទ្រព្យ ដោយបាន​ដាក់ចេញ​នូវ​កម្មវិធី​ជាច្រើន ក្នុង​បំណង​បង្កើន​ការ​លើទឹក​ចិត្ត​ដល់​អ្នក​ដែលមាន​ជំនាញ  ផ្នែក​ក​អចលនទ្រព្យ ក៏ដូចជា​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

 
​លោកស្រី ចេ​វ សុ​ឃុន អគ្គនាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ ខេ​ត អេប​ប្រេ​ស៊​ល ខូ​អ៊ិ​ល​ធី​ឌី (KAT Appraisal Co,.Ltd) បាន​ជាប់​ឈ្មោះ​ជា​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា អាណត្តិ​ទី​៣ សម្រាប់​ឆ្នាំ​២០២០​ខាងមុខ​។  ប្រធាន​សមាគម​ថ្មី​រូបនេះ បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​សមាគមន​នេះ​ឲ្យ​កាន់តែ​រីកចម្រើន ក៏ដូចជា​នាំ​សមាគម​ទៅលើ​ឆាក​អន្តរជាតិ​ផងដែរ​។​


 
​សូមបញ្ជាក់ថា សម្រាប់​បេក្ខភាព​ដែល​ឈរឈ្មោះ​បោះឆ្នោត​ជា​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​អាណត្តិ​ទី​៣ ឆ្នាំ​២០២០ មាន​ចំនួន​២​រូប គឺ​លោកស្រី ចេ​វ សុ​ឃុន អគ្គនាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ ខេ​ត និង លោក ចក់ ស៊ី​ណាត អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ក្រា​ទី រៀល​ធី ខូ​អ៊ិ​ល​ធី​ឌី (Kraty Realty Co,. Ltd)​។ នៅក្នុង​ការបោះឆ្នោត​នេះដែរ លោក ឃាង ពុ​ទ្ធី ដែលជា​អ​តី​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា អាណត្តិ​ទី​២ ជាប់​ឈ្មោះ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៅក្នុង​អាណត្តិ​ទី​៣​ផងដែរ​៕









(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Hang Meas
© រក្សាសិទ្ធិដោយ thmeythmey.com