អត្ថបទពាណិជ្ជកម្ម
រហ័ស សុវត្ថិភាព និង ចំណេញ​កប់ៗ ជាមួយ​ក្រុមហ៊ុន​កក់​ហៅ​ធ្វើដំណើរ​ថ្មី ដែល​កំពុង​ក្ដោប​ទីផ្សារ​កម្ពុជា​
11, Dec 2019 , 2:43 pm        
រូបភាព
ដោយ: ថ្មីៗ
​បច្ចុប្បន្ន ការធ្វើដំណើរ​តាមរយៈ​ការ​កក់​ហៅ​ធ្វើដំណើរ​ជាមួយ​កង់​បី​មានការ​កើតឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទាំងនេះ​ក៏ដោយ​សារ​ការ​ជឿនលឿន​នៃ​បច្ចេកវិទ្យា​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។

ជាមួយគ្នានេះ  លោកអ្នក​នឹង​ចំណេញ​បាន​ភ្លាម​តាមរយៈ​ការធ្វើដំណើរ​ជាមួយ​ក្រុមហ៊ុន Zelo Taxi ដែលជា​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ថ្មី​មួយ​នៅ​កម្ពុជា និង​កំពុង​ក្តោប​ទីផ្សារ​យ៉ាង​ធំ​នៅ​កម្ពុជា​។​
 
​ធ្វើដំណើរ​ជាមួយ Zelo Taxi លោកអ្នក​នឹង​ទទួលបាន​កា​បញ្ចុះតម្លៃរ​ហូត​ដល់​ទៅ ៣៥ ភាគរយ​សម្រាប់​អ្នកប្រើប្រាស់​ទូទៅ​ដែល ដាក់​កំណត់​ទីតាំង​គោលដៅ​ធ្វើដំណើរ​របស់ខ្លួន​។ កាន់តែ​ពិសេស​នោះ រាល់​ការ​កក់​ហៅ​ធ្វើដំណើរ​ទៅកាន់​រោងភាពយន្ត Legend មួយណា​ក៏បាន លោក​អ្ន​នក​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​រហូតដល់ ៤០ ភាគរយ ឯណោះ​។ កាន់តែ​ចំណេញ​ជាងនេះទៅទៀត​នោះ រាល់​អ្នកប្រើប្រាស់ Zelo Taxi ថ្មី ដែល​តំឡើង​កម្មវិធី​ទូរ​សព្ទ Zelo Taxi លើ​ទូរ​សព្ទ​ដៃ លោក​អ្នកនឹង​ទទួលបាន កាត​ទូរស័ព្ទ ទឹកប្រាក់ ១ ដុល្លារ​ភ្លាម​។ 


 
​គួ​រំលឹកថា Zelo Taxi គឺជា​កម្មវិធី​កក់​ហៅ​ធ្វើដំណើរ ដែល​ទើប​ចូល​ទីផ្សារ​កម្ពុជា​តែ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​កម្ពុជា​យ៉ាងច្រើន​។ កម្មវិធី​ហៅ​តាក់ស៊ី និង​កង់​បី Zelo ទទួលបាន​ការពេញនិយម និង​អាច​ចាប់បាន​ចំណែក​ទីផ្សារ យ៉ាង​ឆាប់រហ័ស​ក្នុង​វិស័យ​ដឹក​ជ​ញ្ចូ​ន​ក្នុងប្រទេស​កម្ពុជា​នេះ ដោយសារតែ​វា​ភាពងាយស្រួល រហ័ស រួម​នឹង​ការទូទាត់​តម្លៃ​ដ៏​សមរម្យ​របស់ខ្លួន​។ ទន្ទឹមនឹងនេះ អ្នកបើកបរ​ជាច្រើនរ​បស់ Zelo សុទ្ធសឹងតែ​ជា​អ្នក​ដែលមាន​បទពិសោធន៍ និង​ជំនាញ​ច្បាស់លាស់​ថែមទៀត​៕



(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Pass APP
© រក្សាសិទ្ធិដោយ thmeythmey.com