ពីនេះ ពីនោះ
«ច្នៃ» មានន័យខុសពី«ឆ្នៃ»?
× ការពិតពាក្យ «ច្នៃ» មានន័យខុសគ្នាស្រឡះ នឹងពាក្យ «ឆ្នៃ»។ «ច្នៃ» មានន័យថាការបង្កើតឲ្យចេញជាស្នាដៃអ្វីមួយ។ ចំណែក «ឆ្នៃ» មានន័យថា មានមន្ទិលដោយស្មាន។
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពាក្យ «ច្នៃ» មានន័យថា លៃលក, ធ្វើឲ្យមានពន្លឺ,កែសម្រួល។ ច្នៃត្បូង,ច្នៃដបទឹកសុទ្ធទៅជាកាបូបដាក់ប៊ិក។
ចំពោះពាក្យ «ឆ្នៃ» វិញ មានន័យថា ការគិតដោយស្មាន, ដៅ,ប្រមាណ។ កុំឆ្នៃដាក់គេផ្តេសផ្តាស៕
© រក្សាសិទ្ធិដោយ thmeythmey.com