ជាតិ
សង្គមជាតិ
រឿង​កាត់​ដី​៤០​ហិកតា​៖ អ្នកនាំពាក្យ​រដ្ឋាភិបាល ធ្វើ​សន្និសីទ​ពន្យល់​ជា​សាធារណៈ
11, Dec 2019 , 4:12 pm        
រូបភាព
ទីតាំងដី៤០ហិកតា ស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (រូបពីបណ្តាញសង្គម)
ទីតាំងដី៤០ហិកតា ស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (រូបពីបណ្តាញសង្គម)
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃទី​១២ ខែធ្នូ ក្នុង​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី «​ផែនការ​បម្លាស់​ទី​ប្រជាពលរដ្ឋ​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក ឱ្យទៅ​រស់នៅ​លើដី​គោក​ទំហំ​៤០​ហិកតា​»​។ សន្និសីទ​សារព័ត៌មាន​នេះ មាន​តំណាង​មន្ត្រី​មកពី​ខេត្តកំពង់ឆ្នាំង ចូលរួម​បកស្រាយ​ពាក់ព័ន្ធ​ទៅនឹង​ការផ្តល់​ដី​៤០​ហិកតា ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ផ្ទះ​បណ្តែត​ទឹក​លើ​ដង​ទន្លេសាប​។


 
​សូមជម្រាបថា កាលពី​ថ្មីៗ​នេះ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បានសម្រេច​បង្កើត​តំបន់​ថ្មី​មួយ ដែលមាន​ទំហំ​ដី​ប្រមាណ​៤០​ហិកតា ក្នុងភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីឱ្យ​អ្នក​ដែល​ត្រូវ​បម្លាស់​ទី​ចេញពី​ដង​ទន្លេ ចូលទៅ​រស់នៅ​។ ការ​បម្លាស់​ទីនេះ បង្កឱ្យមាន​មាន​រិះគន់​យ៉ាងខ្លាំង​លើ​បណ្តាញ​សង្គម​នានា ថា «​អាជ្ញាធរ​ខ្មែរ កាត់​ដី​ឲ្យ​ជនជាតិ​វៀតណាម ដ្បិតថា អ្នក​ដែល​ត្រូវ​បម្លាស់​ទី​ចេញពី​ទន្លេ គឺជា​ជនជាតិ​វៀតណាម​»៕
 

Tag:
 ដី​៤០​ហិកតា​
© រក្សាសិទ្ធិដោយ thmeythmey.com