ពីនេះ ពីនោះ
រូបត្លុក
Coffee Talks៖ មន្ទីរពេទ្យខ្មែរទំនើបមួយ គួរមានទីតាំងទូលាយ និងស្រស់ស្រាយ
× ព្រឹកនេះ សុធីរ និងសំណាង ក្រេបកាហ្វេបណ្តើរ និយាយទាំងភ្ញាក់ផ្អើលអំពីកំណើនមូលនិធិសាងសង់មន្ទីរពេទ្យទំនើបមួយ ដែលត្រូវបានផ្តួចផ្តើមគំនិតដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ឱ្យតែជជែកពីរឿងល្អៗ មានប្រយោជន៍ អាសុធីរ និងអាសំណាង និយាយត្រូវដងត្រូវផ្លែគ្នាតែម្តង។ ក្លើពីរនាក់នេះ ចង់បានមន្ទីរពេទ្យធំទូលាយមួយនៅជាយក្រុង ដែលមានសួនច្បារ និងបរិយាកាសស្រស់ស្រាយ។
សំណាង៖ សម្តេច ហ៊ុន សែន ប្រមូលលុយបានជាង១០០លានដុល្លារហើយ រឿងធ្វើពេទ្យកាល់ម៉ែតទំនើប។ សាហាវ! ប្រមូលមួយភ្លែត បាន១០០លាន។ តែបើមិនមានគាត់ អញមិនជឿថា បានច្រើនអ៊ីចឹងទេ។
សុធីរ៖ ល្អតើ! ប៉ុន្តែ តើគេសង់នៅណា? នៅក្នុងពេទ្យកាល់ម៉ែតដដែលហ្នឹង ឬអី? អញគិតថា កាល់ម៉ែតឥឡូវចង្អៀតពេកហើយ។ មានអគារខ្ពស់ជុំវិញ មិនមានចំណតគ្រប់គ្រាន់ និងសមរម្យទេ។ អញយល់ថា យើងពង្រឹងសេវា និងបំពាក់ឧបករណ៍គ្រប់គ្រាន់នៅក្នុងពេទ្យកាល់ម៉ែតបច្ចុប្បន្នហ្នឹងនៅក្នុងក្រុង ត្រូវហើយសម្រាប់ករណីសង្គ្រោះបន្ទាន់។ ប៉ុន្តែបើមានលុយពង្រីកពេទ្យនេះទៀត គឺគួររកទីតាំងធំទូលាយណាមួយទៀតនៅជ្រុងម្ខាងទៀតនៃភ្នំពេញ។ អាចថាពេទ្យកាល់ម៉ែតទី២ តែមានសួនច្បារ មានកន្លែងអ្នកជំងឺស្រូបខ្យល់អាកាស និងលំហែកាយខ្លះ ដោយមិននៅតែក្នុងបន្ទប់រហូតនោះទេ។ បរិយាកាសនេះ ក៏អាចជួយចិត្តសាស្ត្ររបស់អ្នកជំងឺខ្លះដែរ។
សំណាង៖ អញយល់ស្រប។ រកទិញដីនៅជាយក្រុងឥឡូវទៅ បន្តិចទៀតរាជធានីរីក វាក្លាយទៅជាទីប្រជុំក៏ដោយ ប៉ុន្តែមន្ទីរពេទ្យដឹងតែមានទីធ្លាទូលាយរហូត។ បើសង់ពេទ្យកាល់ម៉ែតទំនើបនៅកន្លែងដដែលទៀត មនុស្សតម្រង់ទៅតែកន្លែងតែមួយ កាន់តែអ៊ូរអ កាន់តែមមាញឹកគ្មានចំណតរថយន្ត និងម៉ូតូទេ។
សុធីរ៖ តែមិនស្រួល ប្រកាសរកទិញដីក្រៅក្រុងធ្វើពេទ្យកាល់ម៉ែតថ្មី ដីឡើងថ្លៃម្តុំនោះទៀតអ្ហា!
© រក្សាសិទ្ធិដោយ thmeythmey.com