កីឡាជាតិ
ជាតិ
សៀង ច​ន្ធា បន្ត​មានឈ្មោះ​ក្នុង​ឈុត U18 សម្រាប់​ពាន​មិត្តភាព BTV Cup នៅ​វៀតណាម​
12, Dec 2019 , 3:06 pm        
រូបភាព
កីឡាករ សៀង ចន្ធា (ឆ្វេង)ពេលចូលរួមប្រកួតក្នុងពានរង្វាន់ AFC U19 កន្លងទៅ, រូបភាពពី FFC
កីឡាករ សៀង ចន្ធា (ឆ្វេង)ពេលចូលរួមប្រកួតក្នុងពានរង្វាន់ AFC U19 កន្លងទៅ, រូបភាពពី FFC
ដោយ:
​ខ្សែប្រយុទ្ធ​ឆ្នើម​វ័យក្មេង សៀង ច​ន្ធា ដែល​ទើប​ចប់​បេសកកម្ម​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នឹង​បន្ត​ជួយ​ក្រុម U18 កម្ពុជា​ប្រជែង​ដណ្តើមពាន​ក្នុង​ព្រឹត្តិការណ៍ BTV Cup 2019​។  ការប្រកួត​រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​១៤-១៨ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ខេត្ត Binh Duong ប្រទេស​វៀតណាម ដោយមាន​៤​ក្រុម​ចូលរួម​។​

 
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩ នេះ បានបង្ហាញ​បញ្ជី​ឈ្មោះ​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​ចំនួន​២០​រូប ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​មិត្តភាព BTV Cup នៅ​ប្រទេស​វៀតណាម​។ ខ្សែប្រយុទ្ធ សៀង ច​ន្ធា រួមជាមួយ​កីឡាករ​ដែល​ជួយ​ឲ្យ​កម្ពុជា​ឡើងទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFC U19 Championship ជា​ប្រវត្តិសាស្ត្រ​ជាច្រើនរូប ក៏​ស្ថិតក្នុង​បញ្ជី​នេះដែរ​។ 
 
​ក្រុម U18 កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Gyotoku Koji ត្រូវ​ប្រកួត​តទល់​ជាមួយ​ក្រុម U20 វៀតណាម នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​។ ក្រុម​ណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ​នឹង​ឡើងទៅ​ប្រជែង​ដណ្តើមពាន​ប្រចាំ​ព្រឹត្តិការណ៍​នេះ តែបើ​ចាញ់​គឺ​ត្រូវ​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ​ក្រុម​ចាញ់​ដូចគ្នា​។ ពានរង្វាន់ BTV Cup មាន​ក្រុម​ចូលរួម​ចំនួន​៤​រួមមាន U18 កម្ពុជា​, U20 វៀតណាម​, U20 មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ Becamex Binh Duong​។ 
 
​កីឡាករ​កម្ពុជា​ទាំង​២០​រូប​រួមមាន សៀង ច​ន្ធា​, អាត អូន​តូច​, សឿត ណា​វ៉ា​, ចាន់ សុភា​, ជា សុខ​ម៉េង​, ជូ ស៊ី​នទី​, អ៊ា​ន ពិសី​, កែវ ឧ​ត្ត​ម​, វុ​ធ តុលា​, ក​យ សា​លីម​, លឹម ពិសុទ្ធ​, លី ម៉ា​ឯល​, មិ​ត សា​ម៉ើ​យ​, មិន រតនៈ​, រី លាភ​ផេង​, ធី លៀង​, សៅ វ៉ៃ​ហ្វី​, សៀន សុ​ភ័​ក្ត្រា​, ស រតនា និង ថា ច័ន្ទ​ឬ​ទ្ធី​៕ 


ក្រុម U19 កម្ពុជាចូលរួមប្រកួតក្នុងពានរង្វាន់ AFC U19 នៅវៀតណាមកន្លងមក


Tag:
 បាល់ទាត់​
  សៀង ច​ន្ធា​
  BTV Cup
© រក្សាសិទ្ធិដោយ thmeythmey.com