«​ប្រសប់​» និង​«​ប្រសព្វ​» មានន័យ​ខុសគ្នា​
ពីនេះ ពីនោះ / មិនយល់...!
«​ប្រសប់​» និង​«​ប្រសព្វ​» មានន័យ​ខុសគ្នា​
13, Dec 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ប្រសប់​» និង​«​ប្រសព្វ​» ទំនង​ជាមាន​មនុស្ស​មួយចំនួន​ច្រឡំ​ន័យ​គ្នា​។ បើទោះបី ពាក្យ​ទាំងពីរ​នេះ​មាន​សូរសព្ទ​ដូចគ្នា​ក៏ពិតមែន ប៉ុន្តែ​ពាក្យ​ទាំងពីរ​នេះ​មិន​មានន័យ​ដូចគ្នា​ឡើយ​។


 
«​ប្រសប់​» មានន័យថា ថ្នឹក​,​ប៉ិន​,​ប៉ិន​ខាង​ស្ទង់​,​លៃ​,​គ្នេរ​។ ពាក្យ​នេះ​សម្រាប់​ប្រើ​សំដៅលើ​មនុស្ស​។ ឧទាហរណ៍​៖ ចេះ​ដប់​មិន​ប្រសប់​មួយ មានន័យថា អ្នកចេះ​គ្រប់យ៉ាង មិន​ប្រសប់​មួយ​។ ម្នាក់​នោះ​ពិតជា​ប្រសប់​ធ្វើ​ណាស់​។ 
 
​ពាក្យ «​ប្រសព្វ​» ប្រើ​ជា​កិរិយាសព្ទ មានន័យថា រួមគំនិត​គ្នា​,​រួមសុខទុក្ខ​នឹង​គ្នា​, មានមុខ​ប្រទល់​រួម​ចូលគ្នា​។ ឧទាហរណ៍​៖​ប្តី​ប្រពន្ធ​នោះ មាន​អធ្យាស្រ័យ​ល្អ​ណាស់ តាំងពី​ប្រសព្វ​គ្នា​មក មិនដែល​ឈ្លោះទាស់ទែង​ខ្វែងគំនិត​គ្នា​ម្តង​សោះឡើយ​។ «​ប្រសព្វ​»​ប្រើ​ជា​កិរិយាសព្ទ​វិសេសន៍ និង​ជា​គុណសព្ទ គឺ​មានន័យថា ដែល​មានមុខ​ប្រទល់​រួមគ្នា​។ ទន្លេ​ប្រសព្វ​មុខ ,​ទឹក​ប្រសព្វ​គ្នា​៕ 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com